និសិត្សចំនួន៩០ នាក់ មកពីមហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កំពុងធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ដែលជាសហគមន៍ជោគជ័យមួយក្នុងចំណោមសហគមន៍ទំនើបជាច្រើន គាំទ្រដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក (World Bank)។
និសិត្សដែលមកធ្វើទស្សនកិសច្ចសិក្សានៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ទទួលបានបទពិសោធន៍ជាក់ស្តែង។ និសិត្សទាំងនេះបានសិក្សាស្វែងយល់ពីផលិតកម្មស្បៀង និរន្តរភាពកសិកម្ម បច្ចេកវិទ្យាទំនើប និងជំងឺដំណាំ។ ទស្សនកិច្ចសិក្សានេះអនុញ្ញាតិឱ្យនិសិត្សភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង សំដៅបង្កើនជំនាញ និងអាជីពនាពេលអនាគតក្នុងវិស័យកសិកម្ម ដោយពង្រឹងសមត្ថភាពផ្តើមចេញពីសហគមន៍កសិកម្មរហូតដល់វិទ្យាស្ថានស្រាវជ្រាវ។
គម្រោង CASDP សូមសម្តែងមោទនភាពយ៉ាងខ្លាំងចំពោះសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ សម្រាប់ការរៀបចំដំណើរទស្សនកិច្ចសិក្សារបស់និសិត្សនៅពេលនេះ។ ទស្សនកិច្ចសិក្សានេះជាម៉ូឌែលល្អឥតខ្ចោះក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសិស្ស និសិត្ស កសិករ អ្នកស្រាវជ្រាវ និងប្រព័ន្ធចំណីអាហារក្នុងស្រុក ដែលអនុញ្ញាតិឱ្យនិសិត្សមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុ។