សិក្ខាសាលាចាប់ផ្តើមអនុវត្ត គម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 06 Aug 2020
40196

នាថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (Cambodia Agricultural Sector Project-CASDP) បានរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោង ដែលមាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង លោកស្រី Inguna Dobruja នាយកប្រចាំប្រទេសកម្ពុជានៃធនាគារពិភពលោក ជាអធិបតីក្នុងសិក្ខាសាលានេះ។ គម្រោងCASDP នេះមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជាភ្នាក់ងារប្រតិបត្តិគម្រោង និងមានក្រសួងចំនួន៤ជាភ្នាក់អនុត្តគម្រោងរួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៌ជនបទ ក្រសួងធនធានធានទឹកនិងឧតុនិយម ។ គម្រោងនេះមានថវិកាសរុបចំនួន១០១,៦៧លានដុល្លាអាមេរិក ដែលក្នុងនោះថវិកាចំនួន៩១,៦៧លានដុល្លាអាមេរិក ទទួលហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក និងថវិកាចំនួន១០លានដុល្លាអាមេរិក ពីរាជរដ្ឋាភិបាល។