មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាផែនការពិពិធកម្មកសិកម្ម និងផែនការពង្រីកអាជីវកម្មជាមួយ សហគមន៍កសិកម្មខេត្ត

ចេញ​ផ្សាយ​ 12 Apr 2022
44140

ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ មន្ទីរកសិកម្ម ខេត្តសៀមរាប សហការជាមួយក្រុមហ៊ុន SBK បានចុះ ទៅសម្ភាសន៍ជាមួយសមាជិកក្រុមផលិតកម្មចំនួន៣គឺ(១) ក្រុមផលិតកម្មបន្លែសុវត្ថិភាពនៅក្នុងសហគមន៍ កសិកម្មផលិតបន្លែឫស្សីលកមានជ័យ ឃុំឬស្សីលក ស្រុកជីក្រែង មានអ្នកចូលរួមចំនួន១៥នាក់ស្រី៩នាក់ (២)ក្រុមផលិតកម្មចិញ្ចឹមគោយកសាច់នៅក្នុងសហគមន៍កសិកម្មគោកធ្លកក្រោមមានជយ័ស្រ្តីសាមគ្គី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង មានអ្នកចូលរួមចំនួន១៨នាក់ ស្រី១៣នាក់ និង(៣)ក្រុមផលិតកម្មបន្លែសុវត្ថិភាពនៅក្នុងសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្គរស្មីស្ត្រីសាមគ្គី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង មានអ្នកចូលរួមចំនួន ២៦នាក់ ស្រី១៩នាក់។ កិច្ចសម្ភាសន៍មានគោលបំណងប្រមូលព័ត៌មាន និងកែសម្រួលព័ត៌មានបន្ថែមក្នុងការរៀបចំពិពិធកម្ម និងសំណើធុរកិច្ច តាមតម្រូវការសមាជិកផលិតករម្នាក់ៗ ក្នុងការរៀបចំផែនការពិពិធកម្ម និងផែនការកសិធុរកិច្ច ពង្រីកផលិតកម្មកសិកម្ម (ទុនវិនិយោគផ្ទាល់ខ្លួនចំនួន៦០% ក្នុងនោះមានតម្រូវការទុនវិនិយោគកម្ចីពីស្ថាប័នហិរញ្ញវត្ថុ និងទុនបដិភាគដែលផ្តល់ពីគម្រោង CASDP ចំនួន៤០% ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា)