ពិនិត្យមើលការសម្របសម្រួលដំណេីរការនៃការប្រជុំពិភាក្សាចងក្រងក្រុម ដើម្បីចាប់រកដៃគូរធ្វើអាជីវកម្មរួមគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ នៅសហគមន៍កសិកម្មត្រាងមានជ័យ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ 16 Feb 2021
44872
ថ្ងៃទី ១៦ ខែ កុម្ភ: ឆ្នាំ២០២១ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា មានតំណាងដោយលោកអនុប្រធាននាយកដ្ឋានសហគមន៍ កសិកម្ម និងនាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានកសិឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ និងទីប្រឹក្សាគម្រោង បានចូលរួម និងពិនិត្យមើលការសម្របសម្រួលដំណេីរការនៃការប្រជុំពិភាក្សាចងក្រងក្រុមដើម្បីចាប់រកដៃគូរធ្វើអាជីវកម្មរួមគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញដែលបានរៀបចំដោយក្រុមហ៊ុន SB នៅសហគមន៍កសិកម្មត្រាងមានជ័យ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ២៦នាក់ ស្រី ១៤នាក់ មកពី ៣សហគមន៍ (១) សហគមន៍ត្រាងមានជ័យ (២) សហគមន៍សាមគ្គីអូរដារ (៣) សហគមន៍ជីវភាពកំរៀងរុងរឿង ជាលទ្ធផលនៃការប្រជុំមានៈ
 
១) អ្នកចូលរួមទាំងអស់យល់ដឹងពីដំណេីការដាក់សំណេី
២) យល់ដឹងពីបណ្តាញទំនាក់ទំនងរវាងអ្នកទិញ អ្នកផលិត និងផ្គត់ផ្គង់សម្ភារៈ
៣) អ្នកចូលរួមទាំងអស់បានឯកភាពរេីសយកផលិតកម្មដំឡូងមី ដេីម្បីរៀបចំសំណេី
 
អង្គប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ។