ធ្វើការត្រួតពិនិត្យ និងវាយតម្លៃផល់ប៉ះពាល់បឋមផ្នែកបរិស្ថាន និងសង្គមនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជាក្នុងេខត្តកំពងស្ពឺ និងខេត្តកណ្តាល

ចេញ​ផ្សាយ​ 20 Jun 2021
44277
នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារអនុវត្តគម្រោង ពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសម្របសម្រួលដោយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តគោលដៅចំនួន២គឺ ខេត្តកំពងស្ពឺ និងខេត្តកណ្តាល បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃផល់ប៉ះពាល់បឋមផ្នែកបរិស្ថាន និងសង្គម លើទីតាំងនៃការសាងសង់ផ្ទះសំណាញ់ ស្រះទឹក និងអណ្តូងទឹក ក្រោមគម្រោងឆ្លើយតបសង្រ្គោះបន្ទាន់នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។
 
ការវាយតម្លៃនេះដឹកនាំដោយលោក ឃី កុសល អគ្គលេខាធិការរង និងជាប្រធានផ្នែកគាំពារសុវត្ថិភាពសង្គម និងបរិស្ថាន និងលោក ហុក គឹមធួន ប្រធានគម្រោង និងមានការចូលរួមពីភ្នាក់ងារអនុវត្តគម្រោងផ្សេងទៀត រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម។លទ្ធផលនៃការត្រួតពិនិត្យនេះ នឹងប្រើប្រាស់សម្រាប់កំណត់ឧបករណ៍ចំណាត់ថ្នាក់ និងរៀបផែនការកាត់បន្ថយផលប៉ះពាល់ទៅតាមចំណាត់ថ្នាក់នីមួយៗ។ សូមបញ្ចាក់ផងដែរថានៅក្នុងខេត្តកំពង់ស្ពឺមានអ្នកទទួលផលសរុបចំនួន ១,៣៣៩ គ្រួសារ និងខេត្តកណ្តាលមានអ្នកទទួលផល់សរុបចំនួន ១០៦គ្រួសារ ក្នុងនោះរួមមាន ផ្ទះសំណាញ់ចំនួន ២០ខ្នង ទ្រុងមាន់ចំនួន១៣៧ទ្រុង អណ្តូង ៧០កន្លែង ស្រះ ៧កន្លែង កូនបន្លែ ៤៨០គ្រួសារ ត្រីចំនួន៦៨គ្រួសារ និងកង្កែប ចំនួន១៤០គ្រួសារ។
 
On 16th June 2021, the MAFF-PCO team of Cambodia Agricultural Sector Diversification Project (CASDP) under coordination of provincial department of agriculture forestry and fisheries of Kampong Speu and Kondal province has conducted the social safeguards and environmental impact screening on environment and social safeguard impact of Net house installation, Pond and well construction under Covid-19 Emergency Response Project of CASDP funded by The World Bank.  
The impact screening lead by Mr. Khy Kosal, Deputy General of MAFF and Head of Environment and Social Safeguard division and Mr. Hok Kimthourn, CASDP project manager and other implement agency such as Ministry of Rural Development and Ministry of Water Resource and Meteorology. The screening result will be used to identify the rating tools for preparing the mitigation plan in each category. Please note that there are 1, 339 families in Kampong Speu and 106 in Kondal provinces has been selected to support agriculture inputs which include 20 Net houses, 137 chickens Cage, 70 wells and 7 ponds, 480 vegetable seedling, 68 fish and 140 families of frog.