កិច្ចប្រជុំស្តីពីការចាប់ដៃគូរធ្វើអាជីវកម្មរួមគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ នៅសហគមន៍កសិកម្ម ឃុំពពេលរុងរឿង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប

ចេញ​ផ្សាយ​ 18 Feb 2021
40513
នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹកនាំដោយ លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានសហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម មន្រ្តីនាយកដ្ឋានកសិឧស្សាហកម្ម ប្រធានផ្នែក តាមដាន និងវាយតម្លៃ មន្រ្តីយេនឌ័រ និងទីប្រឹក្សា នៃអង្គភាពសម្របសម្រួលគម្រោង (PCO) បានចូលរួមក្នុងដំណេីការប្រជុំដើម្បីចាប់ដៃគូរធ្វើអាជីវកម្មរួមគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ ដែលបានរៀបចំដោយក្រុមហ៊ុន SBK នៅសហគមន៍កសិកម្ម ឃុំពពេលរុងរឿង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ២៤នាក់ ស្រី ១៧នាក់ លទ្ធផលនៃការប្រជុំមានដូចខាងក្រោម៖
(១) បានពិភាក្សាពីការកសាងភាពជាដៃគូកសិធូរកិច្ចរវាងអ្នកផលិត អ្នកទិញ និងផ្គត់ផ្គង់
(២) យល់ដឹងពីការផ្តល់ទុនវិនិយោគពីគម្រោង សម្រាប់សហគមន៍កសិកម្ម ក្រុមផលិត (AC,PO...)ដែលមានប្រភពទុន ២ប្រភេទ (ក) ការទទួលបានសេវាកម្ចីឥណទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជន៦០% (ខ) ហិរញ្ញប្បទានឥតសំណង បំពេញបន្ថែមទុនវិនិយោគ ៤០% ក្នុងមួយសំណេី
(៣) បានជ្រេីសរេីសផលិតកម្មបន្លែសុវត្ថិភាព និងការចិញ្ចឹមមាន់សាច់សម្រាប់រៀបចំសំណេីពិពិធកម្ម សំណេីរធុរកិច្ច
(៤) សហគមន៍នេះមានសមាជិកសរុបចំនួន ២២៣នាក់ (ស្រី ១៨៦នាក់) និងមានទុនសរុប១០០លានរៀល
អង្គប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាល។