សិក្ខាសាលាស្តីពីវឌ្ឍនភាពរូបវន្ត និងវឌ្ឍនភាពហិរញ្ញវត្ថុ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២១

ចេញ​ផ្សាយ​ 22 Oct 2020
44442

នាថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាពរូបវន្ត និងវឌ្ឍនភាពហិរញ្ញវត្ថុ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២១ ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ គោលបំណងនៃសិក្ខាសាលាដើម្បី៖ ពិនិត្យសមិទ្ធផលសម្រេចបានធៀបទៅនឹងផែនការសកម្មភាពឆ្នាំ២០២០ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២១។ សមាភាពចូលរួមក្នុងសិក្ខាសាលានេះអញ្ជើញមកពីនាយកដ្ឋានជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

On Thursday, October 22, 2020, the Cambodia Agricultural Sector Diversification Project (CASDP), funded by the World Bank and the Royal Government of Cambodia, organized its progress report 2020 and pre-preparation annual work plan and budget (AWPB) 2021 workshop at Ministry of Agriculture, Forestry and Fisheries, presided over by Dr. Sar Chetra, Deputy Secretary General of Ministry of Agriculture, Forestry, and Fisheries and Project Director of Cambodia Agricultural Sector Diversification Project. The workshop objectives include: Review progress against AWPB 2020 and pre-preparation AWPB 2021 This workshop was participated by representatives from Line Departments under Ministry of Agriculture, Forestry and Fisheries and colleagues from CASDP of the Ministry of Agriculture, Forestry and Fisheries.