ខេត្តបាត់ដំបង, ថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលដឹកនាំដោយលោក ឃី កុសល អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានផ្នែកគាំពារសង្គម និងបរិស្ថាននៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំប្រតិភូអមដំណើរដោយ លោក ស៊ន សាន អគ្គនាយករងនៃអគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វ លោក កើត កិត្តិនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងទីប្រឹក្សា និងក្រុមការងារអង្គភាពសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដោយសហការជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម និងលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះទៅពិនិត្យទីតាំងគ្រោងសាងសង់ស្ថានីយ៍ចត្តាឡីស័កសត្វ ដែលស្ថិតនៅក្នុង ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង (ដីអតីតការិយាល័យកសិកម្មស្រុកសំពៅលូន) ចំងាយ២២គ.ម ពីព្រំដែន កម្ពុជា-ថៃ។ បានចុះទៅពិនិត្យទីតាំងដាំដុះបន្លែក្នុងផ្ទះសំណាញ់ ប្រភពទឹកស្រោចស្រព (ប្រឡាយ ស្រះ អណ្តូង) និងកន្លែងចិញ្ចឹមមាន់យកសាច់ និងភ្ញាស់កូនមាន់លក្ខណៈគ្រួសារកសិករក្នុងសហគមន៍ នៅភូមិតាសីសាមគ្គី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ បានចុះពិនិត្យ ទីតាំងចិញ្ចឹមមាន់យកសាច់លក្ខណៈគ្រួសារ នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ និងបានបន្តដំណើរចុះទៅពិនិត្យទីតាំងគ្រោងស្នើសុំដាក់ផ្ទះសំណាញ់ ដាំដុះបន្លែ នៅភូមិអូររំដួល ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងបានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ពន្លឺថ្មីពេជ្រចិន្តា ស្ថិតនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕