កិច្ចប្រជុំជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធនឹង វិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ 29 Jan 2021
40010

ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានរៀបចំកិច្ចប្រជុំជាមួយក្រុមហ៊ុនដែលពាក់ព័ន្ធនឹង
វិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ គោលបំណងកិច្ចប្រជុំ គឺដើម្បីចូលរួមចំណែកក្នុងការធានានូវភាពជោគជ័យរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា តាមរយ:ការពង្រឹងការតភ្ជាប់បណ្តាញរវាងក្រុមហ៊ុនធំៗពាក់ព័ន្ធវិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្ម ទៅនឹងសហគមន៍កសិកម្ម កសិធុរៈកិច្ចខ្នាតតូចនិងមធ្យម ក្រុមផលិត និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មផ្សេងៗទៀត ដើម្បីចូលរួមអនុវត្តខ្សែច្រវាក់តម្លៃកសិកម្ម (Agriculture Value Chains) នៅកម្ពុជា ឲ្យបានល្អប្រសើរ សមាភាពចូលរួមក្នុងអង្គប្រជុំនេះអញ្ជើញមកពីតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រុមហ៊ុនអ្នកផ្តល់សេវាបច្ចេកទេស សហការីតំណាងអង្គភាពអនុវត្តគម្រោងពិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រុមហ៊ុនធំៗពាក់ព័ន្ធវិស័យកសិកម្ម និងកែច្នៃផលិតផលកសិកម្មចំនួន ប្រមាណ២៨រូប។