ប្រជុំក្រុមការងារបច្ចេសទេសកសិកម្ម និងទឹក (TWG-AW)

ចេញ​ផ្សាយ​ 30 Jul 2021
58372

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ បានចូលរួមប្រជុំក្រុមការងារបច្ចេសទេសកសិកម្ម និងទឹក (TWG-AW) ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពដែលសម្រេចបាននៃសូចនាករតាមដានរួមគ្នា (Joint Monitoring Indicators-JMIs) ឆ្នាំ២០១៩-២០២០ ដែលសម្រេចបានក្នុងពេលកន្លងមក ក៏ដូចជាលទ្ធផលនៃគម្រោងដៃគូអភិវឌ្ឍន៍នានាដែលចូលរួមចំណែកក្នុងការសម្រេចបាននៃសូចនាករតាមដានរួមគ្នានេះ ព្រមទាំងរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) ដល់ក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ដើម្បីជាចក្ខុវិស័យបន្តអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។)