សហគមន៍កសិកម្មតាសីសាមគ្គីទទួលសម្ភារ ពីគម្រោង CASDP មានជាគ្រឿងបង្គុំសម្រាប់ដំបូល និងជញ្ជាំង សម្រាប់សាងសង់ផ្ទះសំណាញ់

ចេញ​ផ្សាយ​ 20 Oct 2025
5694
សហគមន៍កសិកម្មតាសីសាមគ្គី នៅស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងបង្កើនល្បឿនផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយសារមានតម្រូវការកើនឡើង ដែលជាផ្នែកមួយនៃជំនឿទុកចិត្តពីអ្នកប្រើប្រាស់បន្លែសុវត្ថិភាព។ នេះជាអត្ថប្រយោជន៍រយៈពេលវែង ដែលសហគមន៍ទទួលបានក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក(World Bank) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
យោងតាមផែនការធុរកិច្ចក្នុងដំណាក់កាលទី២នេះ គម្រោងនឹងផ្តល់សម្ភារកសិកម្មដល់សហគមន៍ និងសមាជិក សម្រាប់សាងសង់ផ្ទះសំណាញ់បន្ថែមចំនួន២២៥ ខ្នងទៀត ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។
ជាក់ស្តែង សម្ភារកសិកម្មដែលបានផ្តល់នៅពេលនេះ រួមមានសម្ភារផ្ទះសំណាញ់មានជាគ្រឿងបង្គុំសម្រាប់ដំបូល និងជញ្ជាំង ដែលនឹងសាងសង់បន្ថែម ក្នុងគោលដៅបង្កើនផលិតភាព ជួយកាត់បន្ថយការចំណាយពាក់ព័ន្ធនានា និងមានទីផ្សារកាន់តែប្រសើរជាងមុន។
សម្ភារផ្ទះសំណាញ់ដែលបានប្រគល់ជូនដល់សហគមន៍កសិកម្មនេះដែរ បានធ្វើឡើងតាមរយៈហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ផ្តល់ដោយគម្រោង CASDP ក្នុងគោលដៅពង្រឹងសមត្ថភាពផលិត ដែលអនុញ្ញាតិឱ្យសហគមន៍កសិកម្មតាសីសាមគ្គីមានលទ្ធភាពអនុវត្តផែនការធុរកិច្ចទទួលបានជោគជ័យ។