សៀមរាប៖ ឯកឧត្តម ឃឹម ហ្វីណង់ នាយកគម្រោង CASDP និងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងក្រុមការងារធនាគារពិភពលោក ដឹកនាំដោយលោកជំទាវ ចំរើន មុទិតា បានអញ្ជើញទស្សនកិច្ចទៅកាន់សហគមន៍កសិកម្មទំនើបសសី និងបានជួបជាមួយសមាជិកគណៈគ្រប់គ្រងសហគមន៍ និងសមាជិក ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមក្នុងការពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម និងលើកកំពស់ជីវភាពរបស់កសិករខ្នាតតូច។
ការចុះពិនិត្យដល់មូលដ្ឋានសហគមន៍កសិកម្មនេះ បានផ្តោតទៅលើការយកចិត្តទុកដាក់ សង្កេតពិនិត្យមើលរាល់ដំណើរប្រតិបត្តិការរបស់សហគមន៍ ជាពិសេសដំណើរការនៃការសាងសង់ផ្ទះសំណាញ់ និងការគ្រប់គ្រងប្រព័ន្ធស្រោចស្រពឌីជីថលសម្រាប់ផលិតកម្មបន្លែក្នុងផ្ទះសំណាញ់។ កិច្ចពិភាក្សាក៏ជាឱកាសមួយ ដើម្បីវាយតម្លៃពីតម្រូវការរបស់សហគមន៍ និងកំណត់អាទិភាពរាល់ផ្នែកដែលត្រូវការជំនួយឬការគាំទ្របន្ថែម និងការបណ្តុះបណ្តាលផ្សេងៗទៀតអាចគិតថាមានប្រយោជន៍សម្រាប់ដំណើរការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្មទំនើបសសី។
----------------
H.E. Khim Finan, CASDP Director and Undersecretary of State at the Ministry of Agriculture, Forestry and Fisheries, along with the World Bank team led by H.E. Chamroeun Mudita, visited the Sosei Modern Agricultural Cooperative and met with its management team and members, likely as part of an initiative to strengthen agricultural cooperatives and improve the livelihoods of smallholder farmers.
The visit concentrated on observing the cooperative's operations, especially the process of net house construction and its digital management of irrigation systems for vegetable production. It also provided an opportunity to evaluate the cooperative's needs and identify areas where additional support and training could be advantageous.