កំពត៖ ការិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី ការប្រមូលទិន្នន័យដេីម្បីផ្ទៀងផ្ទាត់សូចនាករគោលដៅអភិវឌ្ឍន៍គម្រោង (PDO) ចាប់ពីថ្ងៃទី ១៩ ដល់ ២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP និងលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពត។ វគ្គបណ្តុះបណ្តាលពិសេសនេះ មានសិក្ខាកាមចំនួន ៣០ នាក់ ជាមន្រ្តីបង្គោលគម្រោង CASDP នៃខេត្តគោលដៅ ដែលនឹងដើរតួសំខាន់គាំទ្រឱ្យគម្រោងទួួលបានជោគជ័យ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបង្កើនការយល់ដឹងស្តីពីការវាយតម្លៃ ដើម្បីឱ្យការប្រមូលទិន្នន័យមានភាពត្រឹមត្រូវជាក់ស្តែង តាមសូចនាករដែលបានបង្កើតឡើង និងគ្មានការប្រែប្រួល។ ទិន្នន័យដែលមានភាពស៊ីសង្វាក់គ្នានេះពិតជាមានសារៈសំខាន់ដើម្បីសម្រេចបាននូវគោលបំណងគម្រោង ពីព្រោះវាជាទិន្នន័យដែលអាចជឿទុកចិត្តបាន និងជាព័ត៌មានមានមូលដ្ឋានត្រឹមត្រូវគាំទ្រដល់ការសម្រេចចិត្ត និងការអនុវត្តគម្រោងមានប្រសិទ្ធភាព។
-----------------------------
Kampot: The Project Coordination Office of the Cambodia Agricultural Sector Diversification Project (CASDO), with financial support from the World Bank, organized in Kampot province from 19 to 20, 2025, with the esteemed presence of Mr. Nop Sophoeun, CASDP Manager, and Mr. Chan Rithy, Director of the Provincial Department of Agriculture, Forestry and Fisheries, Kampot province. The training, a testament to our commitment to excellence, was attended by 30 focal points from the 18 PDAFFs, each of whom played a crucial role in its success.
The training aims to create a shared understanding of conducting the evaluation activity so that the data collection protocol is performed consistently, as designed, and without variation. This consistency is crucial in achieving our project objectives, as reliable and accurate data is the foundation of informed decision-making and successful project implementation.