កិច្ចប្រជុំបូកសរុបបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) លើកទី៩ សម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំបូកសរុបការងារបេសកកម្ម ជាជំហានដ៏សំខាន់មួយនៅក្នុងសកម្មភាព ISM ទី៩ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារធនាគារពិភពលោក ឯកឧត្តម ឯកឧត្តមនាយក និងនាយករងគម្រោង CASDP មកពីក្រសួងពាក់ព័ន្ធចូលរួម។ កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យលើឯកសារជំនួយស្មារតី (Aide Memoire) ដែលត្រូវបានរៀបចំក្នុងអំឡុងពេលបេសកកម្ម ដែលជាឯកសារបានរួមបញ្ចូលរាល់សកម្មភាពវឌ្ឍនភាពទាំងអស់ ដើម្បីធានាថាសកម្មភាពវឌ្ឍនភាពដែលបានអនុវត្តត្រូវបានដាក់បញ្ចូលក្នុងរបាយការណ៍ និងបានបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយ។
កិច្ចប្រជុំបូកសរុបបេសកកម្ម បានពិនិត្យវឌ្ឍនភាពសកម្មភាពគម្រោង CASDP ដែលបានអនុវត្តនៅក្នុងសមាសភាគទាំងអស់រួមមានកិច្ចគាំពារបរិស្ថាន និងសង្គម កិច្ចលទ្ធកម្ម ហិរញ្ញវត្ថុ ប្រព័ន្ធស្រោចស្រព និងការកែលម្អផ្លូវកសិកម្ម ដែលក្រុមការងារទាំងអស់ប្រឹងប្រែងរួមគ្នាអនុវត្តកន្លងមក។ របាយការណ៍នេះដែរ បានរួមបញ្ចូលសកម្មភាពថ្នាក់ជាតិ និងសហគមន៍ជំរុញការសិក្សាស្វែងយល់បន្ថែមគ្រប់ផ្នែកដែលបានចែករំលែកពីគ្រប់ភាគីពាក់ព័ន្ធក្រោមគម្រោង CASDP។
សេចក្តីព្រាងឯកសារជំនួយស្មារតី (ISM Aide Memoire) លើកទី៩ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុប ជា មួយ MAFF, អង្គភាពអនុវត្តគម្រោង (IAs) មកពី MEF, MRD, MoWRAM និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបបេសកកម្មនេះដែររួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង និង លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោកសម្រាប់គម្រោង CASDP និងក្រុមការងារ។ ជាមួយគ្នានេះដែរ តំណាងអង្គភាពអនុវត្តគម្រោងអញ្ជើញមកពី MAFF, MEF, MRD, MoWRAM; លោក លោកស្រីប្រធានគ្រប់គ្រងគម្រោង និងបុគ្គលិកគម្រោង CASDP; និងអ្នកពាក់ព័ន្ធដទៃទៀតបានមអញ្ជើញចូលរួមយ៉ាងសកម្មក្នុងការចែករំលែកធាតុចូលក្នុងកិច្ចប្រជុំនោះដែរ។