នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ធនាគារពិភពលោកលើកទី៩ សម្រាប់គម្រោងពិពិធកម្មកសិកម្មកម្ពុជា បានធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍កសិកម្មតាសីសាមគ្គីខេត្តបាត់ដំបង។ ទស្សនកិច្ចនេះមានគោលបំណងពិនិត្យមើលលើវឌ្ឍនភាពនៃការអនុវត្តគម្រោង និងលទ្ធភាពបន្តអនុវត្តនាពេលខាងមុខ។
ក្នុងពេលទស្សនកិច្ចសិក្សានេះ ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោង បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបានអញ្ជើញចុះពិនិត្យសមិទ្ធផលនានា ដែលសហគមន៍កសិកម្មតាសីសាមគ្គីសម្រេចបាន និងបានជួបសំណេះសំណាលជាមួយលោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី។ ក្នុងឱកាសនោះដែរ ក្រុមការងារគម្រោងកោតសរសើរចំពោះវឌ្ឍនភាពដែលសហគមន៍សម្រេចបាន និងអញ្ជើញដើរមើលការដាំបន្លែ និងសកម្មភាពនានាជុំវិញកសិដ្ឋាន។
ដំណើរទស្សនកិច្ចរបស់ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោង មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំគម្រោងមកពីអង្គភាពអនុវត្តគម្រោងមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, និងក្រុមការងារ ព្រមទាំងទីប្រឹក្សារបស់គម្រោងពិពិធកម្មកម្ពុជា។
---------------
On March 31, 2025, the 9th World Bank Implementation Support Mission for the Cambodia Agricultural Sector Diversification Project conducted a study visit to the Tasei Samaki Agricultural Cooperative in Battambang Province. The visit aimed to review the project's progress and determine the feasibility of its future implementation.
During the study visit, the Project Implementation Support Mission had the privilege of meeting with the cooperative members. The ISM team was acknowledged for their dedication and hard work, which were evident in the significant achievements we witnessed during the discussion and the farm tour. The ISM team also talked with Mr. Nop Nun, AC board director , whose leadership has been instrumental in the project's progress.
The 9th ISM team's visit was graced by the representatives from Implementing Agencies (IAs), including the Ministry of Agriculture, Forestry and Fisheries, the Ministry of Economy and Finance, the Ministry of Rural Development, the Ministry of Water Resources and Meteorology, and the CASDP team and consultants. Their participation as key stakeholders and decision-makers underscored the collective commitment to the project's success.