សហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% ជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ 18 Nov 2024
597
នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅការិយាល័យសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ ស្ថិតក្នុងភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០% រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ។ កិច្ចព្រមព្រៀងនេះមានគោលបំណងគាំទ្រសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រងតេះ ក្នុងការកែលម្អខ្សែច្រវាក់ផលិតកម្មផ្លែស្រកានាគ និងស្លឹកមន សម្រាប់នាំចេញទៅកាន់ទីផ្សារ និងការីកចំរើនរបស់សហគមន៍នាពេលអនាគត។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយលោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP ក្នុងនាមឯកឧត្តមបណ្ឌិត សរ ចិត្រា នាយកគម្រោង CASDP និងលោកចាន់រឿង ឯក ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះ និងមានការអញ្ជើញចូលរួមធ្វើជាសាក្សីដោយលោកស្រី ចំរើន មុឌីតា ប្រធានក្រុមការងារគម្រោង CASDP នៃធនាគារពិភពលោក តំណាងអង្គភាពអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍កសិកម្មអភិវឌ្ឍន៍ក្រង់តេះជាច្រើនរូបផងដែរ។
----------------
On Thursday, October 24, 2021, at the Aphivath Krang Tesh AC office in Tram Karch village, Krang Tesh Commune, Pichreada district, Mondolkiri province, the CASDP, and Krang Tesh Agricultural Cooperative signed a 40% Matching Grant Agreement. This agreement, a testament to our shared commitment, aims to help the cooperative improve the dragon fruit and mulberry production value chain, which holds great promise for the future. The deal was signed by Mr. Nop Sophoeun, CASDP Manager, on behalf of H.E. Dr. Sar Chetra, CASDP Director, and Mr. Reung Ek, Krang Tesh Aphivath AC Board Director, witnessed by Ms. Chanroeun Mudita, WB-CASDP Task Team leader, A.I. representatives, local authorities, and A.C. members, underscoring our collective efforts and shared vision.