សមាជិកសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី បានទទួលធាតុចូលកសិកម្មតាមរយៈជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០%

ចេញ​ផ្សាយ​ 18 Nov 2024
601
ក្នុងរដូវដាំដុះនេះ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោង CASDP សមាជិកសហគមន៍កសិកម្មម្រេចសរីរាង្គខេត្តមណ្ឌលគិរី បានទទួលធាតុចូលកសិកម្មតាមរយៈជំនួយឥតសំណងបំពេញបន្ថែមទុនវិនិយោគ៤០%។ ការផ្តល់ជំនួយធាតុចូលកសិកម្មនៅពេលនេះ បានបំពេញតម្រូវការមួយចំនួនដែលសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី កំពុងត្រូវការចាំបាច់ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដូចជា តម្រូវការបច្ចេកទេសដាំដុះ និងការកែច្នៃដើម្បីកែលម្អម្រេចសរីរាង្គ តម្រូវការហិរញ្ញវត្ថុសម្រាប់កែលម្អអាជីវកម្មឆ្លើយតបតាមតម្រូវការទីផ្សារ តម្រូវការសម្ភារៈនិងធាតុចូលបន្ថែមទៀតសម្រាប់ដំណើរការផលិតម្រេចសរីរាង្គ។
ក្នុងដំណាក់កាលនេះ សហគមន៍កសិកម្មម្រេចសរីរាង្គបានកំពុងបង្កើនប្រតិបត្តិការដាំដុះ ដោយប្រើប្រាស់ធាតុចូលកសិកម្មដែលផ្តល់ដោយគម្រោង នូវសម្ភារៈមានម៉ាស៊ីនបូមទឹកចំនួន៦ គ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនកែច្នៃម្រេច២ គ្រឿង និងឈើគ្រាក់សម្រាប់ទ្រើងម្រេចចំនួន៥ ពាន់ដើម។ ធាតុចូលកសិកម្មទាំងនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការបង្កើនផលិតភាព និងប្រសិទ្ធភាពរបស់សហគមន៍ម្រេចសរីរាង្គ។
ក្នុងរយៈពេល៣ឆ្នាំខាងមុខ សហគមន៍កសិកម្មមានផែនការពង្រីកអាជីវកម្មរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ក្រុមអ្នកផលិតម្រេចសរីរាង្គ ដើម្បីបង្កើនប្រាក់ចំណូល និងរក្សាស្ថិរភាពទីផ្សារ។ ជាមួយគ្នានេះដែរ សហគមន៍កសិកម្មម្រេចសរីរាង្គក៏មានគម្រោងបង្កើនទំហំផលិតកម្មរបស់ខ្លួនពីចន្លោះពី ១០០ តោនទៅ ១២០ តោននៅឆ្នាំ ២០២៥។ ផែនការទាំងនេះមិនគ្រាន់តែមានគោលដៅបង្កើនបរិមាណនាំចេញទៅកាន់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតឱកាសការងារចំនួន១៦ កន្លែង សម្រាប់សមាជិករបស់ខ្លួន និង២២ កន្លែង សម្រាប់ក្រុមអ្នកផលិត ដែលបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់អាហារូបត្ថម្ភ និងសមភាពយេនឌ័រផងដែរ។
--------------------------------------
During the growing season, with financial support from CASDP, Mondulkiri Organic Pepper Agricultural Cooperative members received agricultural inputs through a 40% agreed-upon matching grant. This collaborative effort addressed many challenges faced by the cooperative, such as a lack of techniques and innovation to improve organic pepper, limited access to finance for business improvement to meet market requirements, and a need for more materials and inputs for processing pepper production.
At this stage, the cooperative substantially increased its operations by acquiring six water pumping machines, one lawn mower, two pepper processing machines, and a thousand suspended wood. This equipment is crucial for enhancing the cooperative's productivity and efficiency.
Looking ahead, the cooperative has ambitious plans to further its impact. It aims to promote the participation of organic pepper producer groups in mobilizing financial sources and a sustainable market. The cooperative also plans to increase its production scale from 100 tons in 2023 to 110 tons in 2024 and 120 tons in 2025. These plans are not just about growth but also about creating opportunities. The cooperative intends to create 16 jobs for its members and 22 positions for producer groups, contributing to poverty reduction, nutrition promotion, and gender balance.