កិច្ចប្រជុំជាលើកដំបូង ក្រុមការងារអន្តរក្រសួង សម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធ នឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ចេញ​ផ្សាយ​ 07 Oct 2024
597
នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសស្ដីពី កសិកម្ម និងទឹក បានម្របសម្រួលរៀបចំកិច្ចប្រជុំប្រកាសសមាសភាព និងពិនិត្យលើផែនការអនុវត្តការងាររបស់ក្រុមការងារអន្តរក្រសួង សម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹង សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ក្រោមអធិបតីភាពសហប្រធាន ៣រូប រួមមាន: ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការសមាជិកអចិន្ត្រៃយ៍នៃក្រុមងារអន្ដរក្រសួង, ឯកឧត្ដមអគ្គលេខាធិការ, ឯកឧត្ដម អស់លោក លោកស្រី សមាសជិក ក្រុមការងារអន្តរក្រសួង សម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹង សហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ មកពីក្រសួងទាំង៣, មន្រ្ដី និងទីប្រឹក្សាគម្រោងពាក់ព័ន្ធ ក្នុងគោលបំណងបង្ហាញសមាសភាពក្រុមការងារ និងពិភាក្សាចំហរការកំណត់ជ្រើសរើសទីតាំង និងសកម្មភាព/កម្មវិធីអនុវត្ត មានលក្ខណៈសម្របសម្រួល សមាហរណកម្មគ្នា សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន (MAC/FWUC/MV) ឲ្យទទួលបានអត្ថប្រយោជន៍ជាអតិបរិមា។
បន្ទាប់ពីបានបង្ហាញពីសមាសភាព របស់ក្រុមការងារមកពីក្រសួងទាំង ៣ និងព្រមទាំងឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុស ឯកឧត្តមរដ្ឋលេខាធិការ សហប្រធានទាំង ៣ រូប និងអង្គប្រជុំបានសម្រេចបូកសរុបលទ្ធផលសំខាន់ជាគោល ( មានសេចក្តីសម្រេចជាច្រើនផ្សេងទៀត) រួមមាន:
(១). កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយចាប់ផ្តើម ពីសហគមន៍កសិកម្មទំនើប (ឬសហគមន៍កសិកម្ម តាមលទ្ធភាព) ពីសហគមន៍កសិករប្រើប្រាស់ទឹក (ឬ បង្កើតប្រភពទឹកស្រោចស្រព តាមលទ្ធភាព) និងភូមគំរូ សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន (MAC/FWUC/MV) ឲ្យទទួលបានអត្ថប្រយោជន៍ជាអតិបរិមា។
(២). ជូន ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាសមាជិកអចិន្រ្តៃក្រុមការងារ ជាអ្នកគរប់គ្រងការងារលេខាធិការដ្ឋាន ដែលជាផ្នែកបន្ថែមក្នុងលេខាធិការដ្ឋានក្រុមការងារកសិកម្មនិងទឹក ដែលមានស្រាប់ នៅនាយកដ្ឋានផែនការស្ថិតិនៃក្រសួងកសិកម្ម ដោយបន្ថែមសមាសភាពពីក្រសួងទាំងពីរ។ កែសម្រួល ភារៈកិច្ច លេខាធិការដ្ឋានក្រុមការងារបច្ចេកទេសស្ដីពី កសិកម្ម និងទឹក ដើម្បីអោយ គ្របដណ្តប់លើភារកិច្ចក្រុមការងារថ្មី នៃក្រសួងទាំង៣ ។
(៣). ក្រុមការងារ៣ក្រសួងនេះ បន្តធ្វើការរួមគ្នាជាប់លាប់ តាមរយៈលេខាធិការដ្ឋាន ដោយមានរបបប្រជុំ ទៀងទាត់រៀងរាល់ ៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។ សហប្រធានទាំង៣ អាចដាក់សំណើរ មកលេខាធិការដ្ឋាន ក្នុងការលើកសំណើរជូនសហប្រធាន២ទៀត ពិនិត្យសម្រេចលើ ការងារដែលស្នើសុំក្រសួង២ទៀត ពិនិត្យសម្រេច ដើម្បីចូលរួមសកម្មភាព ដោយកំណត់ពេល មិនលើសពី១ខែ ក្រោយកិច្ចប្រជុំលើកទី១ និង លើកសំណើក្នុងកិច្ចប្រជុំលើកក្រោយ។ អង្គប្រជុំ បានកំណត់យកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដើម្បីធ្វើកិច្ចប្រជុំបន្ទាប់ នៅក្រសួងអភិវឌ្ឍន៍ជនបទ ( វិលជុំ)។