សិក្ខាសាលាណែនាំស្តីពី «ការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ» របស់គម្រោង CASDP នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ 07 Oct 2024
606
សៀមរាប៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំសិក្ខាសាលាណែនាំស្តីពី «ការរៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្តហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (MGA)»។ អង្គសិក្ខាសាលាបានណែនាំពីគំរូរបាយការណ៍សម្រាប់ការរៀបចំរបាយការណ៍ MGA ជាពិសេស សម្រាប់ក្រុមការងារគម្រោង រួមទាំងមន្រ្តីបង្គោលមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) សមាជិកសហគមន៍កសិកម្ម (AC) ក្រោម ហិរញ្ញប្បទានគម្រោង CASDP និងក្រុមការងារអ្នកផ្តល់សេវា (TSP) ដែលមានតួនាទីសំខាន់រួមចំណែក ក្នុងភាពជោគជ័យ របស់គម្រោង។
សិក្ខាសាលាណែនាំនេះមានគោលបំណងបំពាក់បំប៉នចំណេះដឹងលើឧបករណ៍ និងព័ត៌មានចាំបាច់សម្រាប់ក្រុមការងារគម្រោងក្នុងការបំពេញភារកិច្ចនៅពេលត្រឡប់ទៅអង្គភាពវិញ មានចំណេះដឹងគ្រប់គ្រាន់ដើម្បីរៀបចំរបាយការណ៍វឌ្ឍនភាពគម្រោង។ ប្រធានបទដែលបានរៀបចំសម្រាប់អង្គសិក្ខាសាលាមានលក្ខណៈបើកចំហរសម្រាប់ការពិភាក្សា និងសំណូមពរផ្សេងៗ ដើម្បីកែសម្រួលដំណើរការរៀបចំរបាយការណ៍ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ស្របតាមតម្រូវការផ្នែកចំណេះដឹងផ្នែកលើទម្រង់របាយការណ៍ផ្អែកលើបទពិសោធន៍អនុវត្តជាក់ស្តែង។
អង្គសិក្ខាសាលាបានផ្តោតលើប្រធានបទសំខាន់ៗមួយចំនួនដូចជា គំរូរបាយការណ៍ការអនុវត្តគម្រោងពិពិធកម្ម និងធុរកិច្ច (DPl/BPls) ទម្រង់របាយការណ៍វឌ្ឍនភាពសកម្មភាព វឌ្ឍនភាពហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាន និងសង្គម និងការពិភាក្សាជាក្រុមដោយផ្តោតលើប្រធានបទដែលបានលើកឡើងខាងលើ។
លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង CASDP នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គសិក្ខាសាលារយៈពេលពីរថ្ងៃនេះ។ ជាមួយគ្នានេះដែរ សិក្ខាកាមប្រហែល៥០ នាក់មកពីសហគមន៍កសិកម្ម មន្រ្តីបង្គោលមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) និងក្រុមអ្នកផ្តល់សេវាបច្ចេកទេសក៏បានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ។