គម្រោង CASDP បានរៀបចំសិក្ខាសាលាសិក្សាប្រមូលធាតុចូលសម្រាប់បង្កើតប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម (AMIS)

ចេញ​ផ្សាយ​ 21 Jun 2024
378
ប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ឬហៅកាត់ថា AMIS ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយគម្លាតព័ត៌មានស្តីពីផលិតកម្មកសិកម្ម ទីផ្សារ ស្តុកអាហារ លំហូរពាណិជ្ជកម្ម និងអត្ថប្រយោជន៍ផ្សេងទៀត។ ការផ្តួចផ្តើមឱ្យមានសិក្ខាសាលាសិក្សាប្រមូលធាតុចូលមួយ រៀបចំដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ រាជធានីភ្នំពេញ ជាកាតាលីករជំរុញសកម្មភាពគម្រោង និងបង្កើតបានជា ផែនទីបង្ហាញផ្លូវសម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានទីផ្សារកសិកម្មនាពេលអនាគត។
តំណាងភាគីពាក់ព័ន្ធមួយចំនួនរួមាន មន្ត្រីជាន់ខ្ពស់មកពីដៃគូអភិវឌ្ឍន៍ តំណាងអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) តំណាងក្រសួងពាក់ព័ន្ធ តំណាងវិស័យឯកជន និងអ្នកជំនាញការក្នុងប្រព័ន្ធព័ត៌មានកសិកម្ម បានអញ្ជើញចូលរួម។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះពិតជាមានសារៈសំខាន់ឆ្លុះបញ្ជាំងពីដៃគូរមានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការផ្តល់សេវាព័ត៌មានកសិកម្ម ដែលយើងពិតជាមានមោទនភាពចំពោះសមិទ្ធិផលនេះ។
ប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម (AMIS) មិនគ្រាន់តែជាផ្លេតហ្វមមួយប៉ុណ្ណោះទេ តែវាជាឧបករណ៍បំប្លែង ដែលត្រូវបានយកមកប្រើដើម្បីធ្វើបដិវត្តកម្មផ្នែកចំណេះដឹង និងការធ្វើអន្តរកម្មទីផ្សារម្ហូបអាហារ។ ជាមួយគ្នានេះ ការអនុវត្តប្រព័ន្ធ AMIS នឹងកាន់តែធ្វើឱ្យមានតម្លាភាព និងលើកកម្ពស់កិច្ចសម្របសម្រួលគោលនយោបាយ ដែលបានផ្តល់នូវដំណោះស្រាយរឹងមាំមួយចំពោះភាពមិនច្បាស់លាស់នៃទីផ្សារនាពេលអនាគត។ ក្រៅពីឧបករណ៍ផ្តល់ទិន្ន័យព័ត៌មានទីផ្សារកសិកម្ម ប្រព័ន្ធ AMIS ក៏ជាយុទ្ធសាស្រ្តផ្លាស់ប្តូ និងជំរុញឱ្យមានការចែករំលែកព័ត៌មានទីផ្សារយ៉ាងមានប្រសិទ្ធភាព។
ក្នុងកិច្ចអន្តរាគមន៍ គម្រោង CASDP បានគាំទ្រ MAFF ក្នុការបង្កើនសមត្ថភាពសំខាន់ៗចំនួនបី៖ ព័ត៌មានបច្ចេកទេស ការស្វែងរកទីផ្សារ និងស្ថិតិកសិកម្ម។ នៅពេលដែលប្រព័ន្ធ AMIS ត្រូវបានដាក់ឱ្យដំណើរការពេញលេញ វានឹងផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលាអំពីការផ្គត់ផ្គង់ផលដំណាំ ពីតម្រូវការ និងស្តុកអាហារ។ ជាមួយការគាំទ្រនេះដែរ យុទ្ធសាស្រ្តនេះមានគោលបំណងកាត់បន្ថយការប្រែប្រួលថ្លៃ និងវិបត្តិនៃតម្លៃស្បៀងអាហារ ដែលបង្កឱ្យមានការមិនសប្បាយចិត្តពីមហាជននៅកម្ពុជា ដោយវាបានធានាស្ថិរភាពទីផ្សារកសិកម្មបានល្អប្រសើរជាងមុន។ អរគុណចំពោះការចូលរួមរបស់អស់លោកអ្នក។