សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី រៀបចំកម្មវិធីប្រគល់ត្រាក់ទ័រចំនួន១គ្រឿង ផាលភ្ជួរដី១គ្រឿង និងឧបករណ៍ដាំដំឡូងមី១គ្រឿងជូនដល់សមាជិកសហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 29 Feb 2024
5565
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី ភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ មានរៀបចំកម្មវិធីប្រគល់ត្រាក់ទ័រចំនួន១គ្រឿង ផាលភ្ជួរដី១គ្រឿង និងឧបករណ៍ដាំដំឡូងមី១គ្រឿងជូនដល់សមាជិកសហគមន៍កសិកម្ម។ ពិធីប្រគល់ទទួលបានព្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន ជឹង អភិបាលរងស្រុកគូលែន លោក សៀត យូហាន ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របូរី និងតំណាងក្រុមហ៊ុន ប៊ូកូតា និងសមាជិកសហគមន៍ជាច្រើរូបទៀត។
គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក ក្រោមកិច្ចសហប្រតិបតិ្តការរបស់ធនាគារពិភពលោក បានប្រគល់ត្រាក់ទ័រ និងឧបករណ៍កសិកម្មនៅពេលនេះ ឆ្លើយតបទៅនឹងតម្រូវបន្ទាន់ក្នុងពេលកសិករខ្លះកំពុងចាប់ផ្តើម ដាំដំឡូងមីជាបណ្តើរៗនៅដើមរដូវ។
ការចែកជូនត្រាក់ទ័រនៅពេលនេះគឺជាដំណាក់កាលទី៣នៃកិច្ចសន្យាផ្តល់គោយន្តចំនួន៣០គ្រឿង មកដល់បច្ចុប្បន្នសហគមន៍បានទទួលគោយន្តសរុបទាំង២លើកមានចនួន៣០គ្រឿងរួចរាល់ហើយ និងត្រាក់១គ្រឿងជាមួយឧបករណ៍កសិកម្មមួយចំនួនទៀតនៅពេលនេះ ក្រោមហិរញ្ញប្បទានបដិភាគពីសមាជិកសហគមន៍ចំនួន៦០% និងគម្រោងពិពិធកម្មកសិកម្មកម្ពុជាចំនួន៤០% (CASDP)។
---------------
Preah Vihear Province: On February 26, 2024, Samaki Phnom Pich Borey Agricultural Cooperative, located in Srabal Village, Phnom Penh Commune, Kulen District, Preah Vihear Province, organized a delivery event of a tractor (other agricultural inputs) to cooperative members. The handover was presided over by Mr. Peung Trida, Director of the Department of Agriculture, Forestry and Fisheries (PDAFF), Mr. Pen Chheng, Deputy District Governor, Kulen District, Mr. Seat Yohan, AC chief, representatives of Bukota Company and many other cooperative members.
The Cambodian Agricultural Sector Diversification Project (CASDP) of the Ministry of Agriculture, Forestry and Fisheries (MAFF), the Ministry of Rural Development (MRD), the Ministry of Economy and Finance (MEF), and the Ministry of Water Resources and Meteorology (MoWRAM), in collaboration with the World Bank, have provided tractors and agricultural equipment to meet the urgent needs of some farmers who are starting gradually growing cassava at earlier season.
It is now the third phase of the contract for 30 units. The cooperative has received 30 two-wheel tractors, one tractor, and some agricultural equipment under the 60% funding contribution from cooperative members and 40% contributed by CASDP.