បាត់ដំបង ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤- លោកស្រី Mariam Sherman នាយិការធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ បានអញ្ជើញទៅទស្សនកិច្ចនៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីការដំណាំបន្លែនៅក្នុងផ្ទះសំណាញ់ ដែលបានកំពុងអនុវត្តផែនការអាជីវកម្ម និងការស្ថាបនាផ្លូវសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ ដែលបានអនុម័តដោយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP ) ។ អញ្ជើញចូលរួមនាឱកាសនោះដែរ មាន លោកស្រី Mariam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា លោកជំទាវ ចំរើន មុទិតា ប្រធានក្រុមការងាររបស់ធនាគារពិភពលោកសម្រាប់គម្រោង CASDP និងសហការី លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CASDP, លោក ឈឹម វិជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងភ្នាក់ងារអនុវត្តគម្រោង និងក្រុមការងារគម្រោង។
នេះជាមោទនភាពមួយដែលគម្រោងបានទទួលដំណើរទស្សនកិច្ចនេះ ទៅកាន់សហគមន៍កសិកម្មគាំទ្រដោយធនាគារពិភពលោកនៅសហគមន៍កសិកម្ម។ ក្រុមការងារក៏បានពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងសកម្មភាពអាទិភាពសម្រាប់ការពង្រីកអាជីវកម្មរបស់បងប្អូនក្នុងរយ:ពេល៥ឆ្នាំខាងមុខ។ លោកស្រីនាយិការធនាគារពិភពលោកបានសំដែងការពេញចិត្តចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបាន និងសង្ឃឹមថាអាជីវកម្មរបស់បងប្អូនកាន់តែរីកចំរើនថែមទៀត។
--------------
Battambang, January 31, 2024 — Ms. Mariam Sherman, a World Bank Country Director for Cambodia, Myanmar, and Lao PDR, visited Ponleu Thmey Pichenda Agricultural Cooperative at Phnom Preuk district, Battambang province to learn about their vegetable farm growth in net houses, implemented under a business plan and visit an agricultural road to access market for farm products, which approved by CASDP. The mission was organized with the participation of Ms. Mariam Salim, the World Bank country manager, H.E. Chamroeun Mudita, task team leader of the World Bank for CASDP, and colleagues, Dr. Sar Chetra, Deputy Secretary General of the Ministry of Agriculture, Forestry and Fisheries, and as Director of CASDP, representatives from IAs, CASDP team.
The delegation met with the Head of the Cooperative, Mr. Hun Vutha, and cooperative members as project beneficiaries and toured around the vegetable farm grow in the net house.
The CASDP is very proud of her visit to AC under CASDP with the support of the World Bank Group. The delegation also engaged with CASDP management and discussed challenges, opportunities, and critical development priorities with AC members for the next five years. She expressed her appreciation for the results achieved by AC and wished farmers more success and sustainable growth.