គោយន្តកន្រ្តៃអនុញ្ញាតឱ្យកសិករសហគមន៍កសិកម្មភ្នំពេជ្របុរី បង្កើនចំណូល និងជួយសហគមន៍រាល់តម្រូវការ

ចេញ​ផ្សាយ​ 29 Feb 2024
5491
កសិករនៅឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ភាគច្រើនផលិតដំឡូងមី។ អ្នកស្រី ហៃ ឃីន ក៏ជាអ្នកដាំដំឡូងមីដូចកសិករដ៏ទៃដែរ ប៉ុន្តែការផ្តល់គោយន្តកន្រ្តៃកាលពីឆ្នាំមុនកន្លងទៅបានផ្តល់ឱកាសបន្ថែមដល់អ្នកស្រី តាមរយៈឥណទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០%។ ឥណទាននេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ។
អ្នកស្រី ឃីម ជាសមាជិកសហគមន៍ភ្នំពេជ្របុរី ស្ថិតនៅ ឃុំភ្នំពេញ ស្រុកគូលែន ដែលបានទទួលគោយន្តកន្រ្តៃ និងសាកល្បងបច្ចេកវិទ្យាថ្មី ដោយស្វាមីរបស់អ្នកស្រីបានចូលរៀនវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យា និងមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គោយន្តកន្ត្រៃ និងការថែទាំ។
គោយន្តកន្រ្តៃត្រូវបានប្រើប្រាស់សម្រាប់ពហុបំណង។ ដោយការភ្ជាប់ឧបករណ៍ផ្សេងៗទៅនឹងម៉ាស៊ីនតែមួយ កសិករអាចប្រើប្រាស់វាសម្រាប់ការភ្ជួរ ដាំដំណាំ ការបូមទឹក ការដឹកជញ្ជូន ការប្រមូលផល និងការបោកស្រូវ។ សម្រាប់អ្នកស្រី ហៃ ឃិន វិញ ដែលពីមុនតែងតែពឹងផ្អែកលើការជួលគោយន្តកន្ត្រៃពីអ្នកជិតខាង ដើម្បីដឹកជញ្ជូនដំឡូងមីពីចំការ តែពេលនេះគោយន្តកន្ត្រៃដែលគាំទ្រដោយគម្រោង CASDP ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយអ្នកស្រីអាចប្រើប្រាស់វាសម្រាប់គោលបំណងផ្សេងទៀតបន្ទាប់ពីរដូវប្រមូលផលដំឡូងមី ដើម្បីរកប្រាក់ចំណូលបន្ថែម។
ក្នុងពេលចាប់ផ្តើមរដូវដាំដាំដុះ អ្នកស្រី ឃិន មានផ្ទៃដីចំនួន៨ ហិកតា និងដាំដំឡូងមីជាលើកដំបូងដោយប្រើគោយន្តកន្ត្រៃ។ អ្នកស្រី ឃីន សប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានជាមួយការប្រមូលផលដំឡូង និងទទួលបានចំណូលនៅពេលបន្ទាប់។ អ្នកស្រី ឃិន បានឱ្យដឹងថា៖ «តាំងពីប្រមូលផលដំបូងមក ខ្ញុំដាំដុះដំឡូងមីលើផ្ទៃដីចំនួន៨ ហិកតា ខ្ញុំអាចរកចំណូលសរុបបានប្រហែល ១០,០០០ ដុល្លារក្នុងមួយឆ្នាំ ក្រោយពីកាត់ចំណាយរួច»។