ក្រុមការងារអនុវត្តគម្រោង CASDP ចុះពិនិត្យ និងផ្ទៀងផ្ទាត់តម្រូវការ និងលទ្ធភាពក្នុងការចូលរួមជាបដិភាគហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (៤០%) របស់សហគមន៍កសិកម្មកន្រ្តាំងបាល័ង្ករស្មីស្រ្តីសាមគ្គី

ចេញ​ផ្សាយ​ 18 Dec 2023
7119
នៅថ្ងៃទី១៤ ខែធ្នូ ២០២៣ ក្រុមការងារអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យ និងផ្ទៀងផ្ទាត់តម្រូវការ និងលទ្ធភាពក្នុងការចូលរួមជាបដិភាគដេីម្បីទទួលបានហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ (៤០%) របស់សហគមន៍កសិកម្មកន្រ្តាំងបាល័ង្ករស្មីស្រ្តីសាមគ្គី ស្ថិតនៅភូមិ លំពុក ឃុំ កន្រ្តាំង ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប ក្រោយពីទទួលបានការអនុម័តលេីផែនការពិពិធកម្មពង្រីកផលិតកម្មបន្លែសិវត្ថិភាព ក្នុងផ្ទះ សំណាញ់ និងផលិតកម្មបន្លែនៅទីវាល ដោយគណៈកម្មការប្រឹក្សាយោបល់និងអនុម័ត។
ក្រោមកិច្ចសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារគម្រោងបានពិភាក្សា ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពផែនការអាជីវកម្ម ដែលបានអនុម័តដោយ AEC នៅមុនពេលរៀបចំកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានបំពេញបន្ថែមទុនវិនិយោគ ដែលគ្រោងធ្វើឡើងនៅចុងខែធ្នូឆ្នាំ២០២៣ ។
ក្នុងពេលពិភាក្សា សមាជិកសហគមន៍កសិកម្មទាំងអស់ បានឯកភាពធ្វើការកែប្រែផែនការវិនិយោគ និងថវិកា ដើម្បីឱ្យសមស្របតាមតម្រូវការជាក់ស្តែងរបស់ក្រុមអ្នកផលិត។
----------------------
On December 14, 2023, the team of Cambodia Agricultural Sector Diversification Project (CASDP), the Ministry of Agriculture, Forestry and Fisheries (MAFF) met with representatives from Kantraing Balaing Resmey Satrey Samarki Agriculture Cooperative for safe vegetables in the net house and growing in farming field located in Lumpuk village, Kantraing Commune, Prasath Bakong district, Siem Reap province.
The meeting aims to understand the financial situation and request confirmation of their need and budget contribution to receive the matching grant of 40% after the Advisory and Endorsement Committee has endorsed the diversification plan to improve safe vegetable production.
Under the Ministry of Economics and Finance coordination approach, the project discussed verifying and updating the diversification plan and business plan approved by the AEC before the Matching Grant Pre-signing Ceremony, which is planned to be organized in late December 2023.
After the meeting, all cooperative members agreed to validate their business and budget plans to fit their needs.