សហគមន៍កសិកម្មចំនួនពីរបានដាក់តាំងផលិតផលកសិកម្មក្នុងកម្មវិធី «កសិកម្ម វាលបៃតង» នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ 18 Dec 2023
7625
សហគមន៍កសិកម្មចំនួនពីរក្រោមហិរញ្ញប្បទានពីធានាពិភពលោក តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ផលិតបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ ផលិតទឹកឃ្មុំធម្មជាតិ និងប្រេងស្លឹកគ្រៃនៅខេត្តកំពង់ចាម បានយកផលិតផលទាំងបីមុខមកដាក់តាំងក្នុងកម្មវិធី «កសិកម្មវាលបៃតង» ដែលបានប្រារព្វធ្វើឡើងនៅដើមសប្តាហ៍ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រឹត្តិការកសិកម្មវាលបៃតងបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីផលិតផលកសិកម្មមានសក្ដានុពលរបស់កម្ពុជា ចាប់ពីម៉ោង ១៧:០០ល្ងាច ដល់ ២១:០០យប់។ វត្តមានអញ្ជើញចូលរួមក្នុងកម្មវិធីមាន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍទាំងអស់ និងមានឱកាសភ្លក្សម្ហូបអាហារផលិតពីផលិតផលខ្មែរដែលមានគុណភាព។
--------------------
With financial support from the World Bank through the Cambodia Agricultural Sector Diversification Project (CASDP) of the Ministry of Agriculture, Forestry and Fisheries (MAFF), two Agriculture Cooperatives: Ponleu Thmey Pich Chenda Agriculture Cooperative for safe vegetable production in the net house in Battambang province, and Stung Trang Sen Chey Agriculture Cooperative for natural honey production and lemongrass oil in Kampong Cham province, exhibited their agricultural products at the "Green Field of Agriculture " Fair OR (Kasikarm Veal Baitong), which was held at early December 2023, at the Ministry of Agriculture, Forestry and Fisheries.
The event showcased Cambodia's potential agricultural products from 5:00 pm to 9:00 pm. The national and international guests, diplomats, and representatives of all development partners attended the event and had opportunities to taste food made from quality Khmer products.