មន្រ្តីបង្គោលចំនួន១៥ រូប មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) នៅក្នុងខេត្តគោលដៅទាំង១៣របស់គម្រោងទទួលបានការបណ្តុះបណ្តាលស្តីពី ឌីជីថល និងប្រព័ន្ធទំនាក់ទំនងសង្គម

ចេញ​ផ្សាយ​ 01 Dec 2023
6786
កន្លងមកភាគច្រើននៃព័ត៌មានគម្រោង មានទម្រង់ជារបាយការណ៍​នៅលើក្រដាស ហើយការចុះឈ្មោះប្រើប្រាស់ និងផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមអមដោយរូបភាពមានគុណភាព នៅមិនទាន់ត្រូវបានអនុវត្តឱ្យបានទូលំទូលាយនៅឡើយ ជាពិសេសលើបណ្តាញសង្គម Facebook។ ថ្មីៗនេះ គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) បានរិះរកមធ្យោបាយគាំទ្រមន្រ្តីបង្គោលរបស់គម្រោងក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) ដោយចាត់ទុកថាការបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាមានសារសំខាន់សម្រាប់ PDAFF ដែលជានិច្ចកាលនៅមិនទាន់បានធ្វើទំនាក់ទំនងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម – នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានការគាំទ្រពីគម្រោង CASDP បានបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់មន្ត្រីបង្គោលគម្រោង CASDP ចំនួន១៥ រូប មកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) មកពីខេត្តគោលដៅទាំង១៣របស់គម្រោង។
ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃ ក្រុមការងារគម្រោងបានពិភាក្សាពីយន្នការពង្រឹងការផ្សព្វផ្សាយ និងទំនាក់ទំនងគម្រោងក្នុងចំណោមមន្ត្រីរបស់ PDAFF លើជំនាញប្រើប្រាស់ប្រព័ន្ធឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) និងការសរសេរបទពិព័ណនាស្តីពីភាពជោគជ័យរបស់អ្នកទទួលផលគម្រោង ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម និងរួមចំណែកចែករំលែកលទ្ធផលគម្រោងឱ្យកាន់តែទូលំទូលាយ។
បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះទៅ លទ្ធភាពប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈទូរស័ព្ទដៃកាន់តែត្រូវបានធានា។ មន្រ្តីនៃមន្ទីរកសិកម្មខេត្តភាគច្រើនមានប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook ឬ YouTube ដែលតាមរយៈវគ្គបណ្តុះបណ្តាលប្រព័ន្ធផ្សព្វផ្សាយសង្គមដែលសាមញ្ញ និងមានអន្តរកម្ម ជាហេតុនាំឱ្យមន្រ្តីបង្គោលរបស់ PDAFF អាចនឹងទាញយកអត្ថប្រយោជន៍ពេញលេញពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រការនេះកាន់តែធ្វើឱ្យមហាជនចូលរួមគាំទ្រកាន់តែច្រើនក្នុងសកម្មភាពកសិកម្ម។