ក្រុមការងារបេសកកម្ម ISM លើកទី៧ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបន្ថែមទុនវិនិយោគដល់សហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 13 Nov 2023
6408
នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅការិយាល័យធនាគារពិភពលោក ក្រុមការងារបេសកកម្ម ISM លើកទី៧ បានបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបន្ថែមទុនវិនិយោគដល់សហគមន៍កសិកម្ម ដែលបានចុះហត្ថលេខាអនុវត្តផែនការពិពិធកម្ម (DPL) រួច ដោយផ្តោតលើកិច្ចលទ្ធកម្មសហគមន៍ និងបញ្ហាពាក់ព័ន្ធផ្សេងទៀត។
អញ្ជើញចូលរួមមានក្រុមការងារបច្ចេកទេសមកពី គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (CASDP/MAFF), ក្រសួងអភិវឌ្ឍន៍ជនបទ (MRD), ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF), និង ជំនាញការរបស់ធនាគារពិភពលោក (WBTT) ។
ក្នុងពេលពិភាក្សានោះដែរ ក្រុមការងារបច្ចេកទេសរបស់បេសកកម្ម ISM ទី៧ បានចែករំលែកបទពិសោធន៍ ដោយបានផ្តល់ធាតុចូលតាមជំនាញ ធនធាន និងព័ត៌មានសម្រាប់ការអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលាតាមការចាំបាច់។ នៅក្នុងកិច្ចប្រជុំ ក្រុមការងារបានពិភាក្សាលំអិតពីបញ្ហាទាក់ទងនឹងសៀវគោលការណែនាំការអនុវត្តគ្រោង (POM) ដែលទើបតែបានកែសម្រួលរួចដូចជា កិច្ចលទ្ធកម្មសហគមន៍ លំហូរមូលនិធិ និងការទូទាត់ក្រោមកិច្ចលទ្ធកម្មសហគមន៍ គោលការណ៍ណែនាំអំពីឥណទាន និងជំនាញពាក់ព័ន្ធផ្សេងទៀត ដោយបានព្យាយាមស្វែងរកដំណោះស្រាយ ដែលអាចស្រាយបញ្ហាប្រឈមមួយចំនួនក្នុងដំណើការអនុវត្តផែនការពិពិធកម្ម (DPL) ដែលបានចុះហត្ថលេខាឱ្យអនុវត្តកន្លងមក។ លទ្ធផលនៃកិច្ចពិភក្សាសមប្រកបទៅនឹងអ្វីដែលបានអនុវត្តដោយរលូន នឹងអាចដោះស្រាយរាល់បញ្ហាដែលមិនទាន់ជោគជ័យ និងពិភក្សាពីជំហានបន្ទាប់។
---------------------------
The 7th ISM Mission Team held a technical working group meeting on November 06, 202, at the World Bank office to discuss the Matching Grant Agreement signed DPL implementation related to community procurement and any related issues. Experts from the CASDP team of MAFF, MRD, MOWRAM, MEF, and the WBTT attended the meeting.
Throughout the discussions, the 7th ISM mission members shared experiences that they would provide their expertise, resources, and information for the proper implementation of the project anytime if required. At the meeting, the team discussed the issues related to the revised POM consisting of Community procurement, Fund flow and disbursement under AC procurement, Credit line guidelines, and other associated subjects, and tried to find possible solutions to the challenges of MGA-signed DPL implementation. The answers have addressed what worked, what did not, and the way forward.