ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃផ្នែកបរិស្ថាន និងសង្គម បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្នែកបរិស្ថាន និងសង្គម

ចេញ​ផ្សាយ​ 13 Nov 2023
2872
នៅខែតុលា ឆ្នាំ២០២៣ ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃផ្នែកបរិស្ថាន និងសង្គម បានចុះត្រួតពិនិត្យ និងវាយតម្លៃផ្នែកបរិស្ថាន និងសង្គម មុនពេលអនុវត្តន៍គម្រោងសាងសង់ផ្លូវកៅស៊ូចំនួន០៤ ខ្សែ នៅក្នុងសហគមន៍កសិកម្មចំនួន៣គឺ សហគមន៍កសិកម្មស្ធឹងត្រង់សែនជ័យ សហគមន៍កសិកម្មអភិវឌ្ឍស្រុកយើង និងសហគមន៍កសិកម្មអភិវឌ្ឍមូលដ្ឋានយើង ដែលនឹងត្រូវកែលម្អផ្លូវក្រាលកៅស៊ូDBSTទាំងអស់។
សហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យនឹងបានទទួលផ្លូវ២ខ្សែ ដែលខ្សែទី១មានប្រវែង៤.៥៥គីឡូម៉ែត្រ និងខ្សែទី២មានប្រវែង២.៤៦គីឡូម៉ែត្រ, សហគមន៍កសិកម្មអភិវឌ្ឍស្រុកយើងទទួលបានផ្លូវ១ខ្សែ មានប្រវែង១០.០១គីឡូម៉ែត្រ និងសហគមន៍កសិកម្មអភិវឌ្ឍមូលដ្ឋានយើងទទួលបានផ្លូវ០១ខ្សែ មានប្រវែង៥.៥១គីឡូម៉ែត្រ ។
ក្នុងពេលបេសកកម្ម ក្រុមការងារបានជួបមួយប្រធាន និងសមាជិកសហគមន៍កសិកម្ម អាជ្ញាធរមូលដ្ឋានភូមិ ឃុំ វិស្វករអ្នកម៉ៅការ និងអ្នកពាក់ព័ន្ធ និងចុះទៅត្រួតពិនិត្យដល់ទីតាំងនៃការអនុវត្តន៍គម្រោងតាមខែ្សផ្លូវនីមួយៗ។
ពាក់ព័ន្ធផែនការគ្រប់គ្រងបរិស្ថាន និងសង្គម ក្រុមការងារបានពិនិត្យឃើញមានចំនុចខ្វះ និងបានណែនាំអោយអ្នកម៉ៅការធ្វើការកែតម្រូវដោយផ្អែកលើកិច្ចសន្សាតាមខ្សែផ្លូវនីមួយ។