កិច្ចប្រជុំត្រីភាគីស្តីពីការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោក

ចេញ​ផ្សាយ​ 13 Nov 2023
2826
នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon Riverside រាជរដ្ឋាភិបាល កម្ពុជានិងធនាគារពិភពលោកបានរៀបចំកិច្ចប្រជុំត្រីភាគីស្តីពី ការពិនិត្យឡើងវិញលើវឌ្ឍនភាពនៃការអនុវត្តគម្រោងក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារ។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមសហប្រធានរបស់ឯកឧត្តម ប៉ែន ធីរង អនុរដ្ឋលេខាធិការក្រសូង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ms. Maryam Salim ប្រធានធនាគារពិភពលោក ប្រចាំ ប្រទេស កម្ពុជា។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងមកពីអង្គភាពអនុវត្តគម្រោងក្រោមឱវាទក្រសួង សុខាភិបាល ក្រសួងអប់រំយុវជននិងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងដៃគូរអភិវឌ្ឍន៍។
ក្នុងកិច្ចប្រជុំនោះដែរ ប្រតិភូអញ្ជើញចូលរួមបានចែករំលែកពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនាពេល បច្ចុប្បន្ន និងពិភាក្សាបញ្ហប្រឈមមួយចំនួនដែលបានបង្អាក់ដំណើរការអនុវត្តជារួម និងស្វែងរកដំណោះស្រាយតាមដែលអាចធ្វើទៅបាន។ កិច្ចពិភាក្សាបានផ្តោតលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម ទឹក ការដឹកជញ្ជូន និងវិស័យពាក់ព័ន្ធមួយចំនួនក្រោមគម្រោង LASED-3 និងគម្រោង CSLEP