កិច្ចប្រជុំប្រចាំខែ ដើម្បីពិភាក្សា និងពិនិត្យលទ្ធផលសម្រេចបាន បញ្ហាប្រឈម បញ្ហាអាទិភាព និងការគាំទ្របន្ថែមសម្រាប់ជនបង្គោលសហគមន៍កសិកម្ម

ចេញ​ផ្សាយ​ 04 Sep 2023
12323

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៣ នៅក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោង សហការី និងភ្នាក់ងារផ្តល់សេវាគាំទ្រការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនោះមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិភាក្សា និងចែករំលែកបទពិសោធន៍លើសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម បញ្ហាអាទិភាព និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់គាំទ្រជនបង្គោលរបស់សហគមន៍កសិកម្ម ដែលទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍ ការងារលទ្ធកម្ម និងការគ្រប់គ្រង និងអនុវត្តផែនការធុរកិច្ច។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅការិយាល័យក្រសួង។

ក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារគម្រោងមានឱកាសធ្វើសេចក្តីរាយការណ៍ពីរបកកំហើញ និងលើកជាសំណូមពរសម្រាប់ការងារសម្របសម្រួល ជូននាយកគម្រោងនៅកិច្ចប្រជុំប្រចាំខែរបស់គម្រោង ដែលនេះជាឱកាសពិសេសសម្រាប់បង្កើតការឯកភាពគ្នាទាក់ទងនឹងបញ្ហាប្រឈម​ ដែលកើតចេញពីការកែសម្រួលផែនការពិពិធកម្ម និងធុរកិច្ច ស្នើឡើងដោយសហគមន៍កសិកម្មមួយចំនួន ដើម្បីឈានទៅរកដំណោះស្រាយប្រកប​ដោយភាពជោគជ័យ ទាំងនៅកម្រិតសហគមន៍ និងដំណោះស្រាយមានវិសាលភាព ដើម្បីនាំយកសហគមន៍កសិកម្មឈ្ពោះទៅរកភាពជោគជ័យសម្រេចបានលទ្ធផលអាជីវកម្មកសិកម្មកាន់តែប្រសើរឡើង។