សហគមន៍ភ្នំពេជ្របូរី សមាជិកសហគមន៍បានទទួលគោយន្នចំនួន២០ គ្រឿងពីគម្រោង CASDP

ចេញ​ផ្សាយ​ 29 Aug 2023
11914

ការកែលម្អការអនុវត្តគ្រប់គ្រងដី ដោយប្រើប្រាស់បច្ចេកទេសរៀបចំដី និងទឹក និងការកែលម្អធាតុចូលកសិកម្ម អាចធ្វើឲ្យផលិតកម្មកសិកម្មបានប្រសើរឡើង។ កង្វះធាតុចូលកសិកម្មដូចជា (ម៉ាស៊ីនគោយន្ន ត្រាក់ទ័រ) នៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់ការអនុវត្តខ្សែសង្វាក់តម្លៃផលិតកម្មដំឡូងមី។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក តាមរយៈគម្រោង CASDP បានផ្តល់ ហិរញ្ញប្បទានបំពេញបន្ថែមទុនវិនិយោគចំនួន ៤០% ដល់សហគមន៍កសិកម្មភ្នំពេជ្របុរី ខេត្តព្រះវិហារ។ នៅថ្ងៃទី ២៥ ខែសីហា,២០២៣ នៅការិយាល័យសហគមន៍ភ្នំពេជ្របូរី សមាជិកសហគមន៍បានទទួលគោយន្នចំនួន២០ គ្រឿងពីគម្រោង CASDP ដើម្បីបំពេញតន្រូវការក្នុងសកម្មភាពផលិតកម្មរបស់ពួកគាត់។

Improved land management practices applying soil and water conservation techniques and improved agricultural inputs could improve agricultural production. Lack of farming inputs (bulldozers, tractors) remains the main challenge for the continued cassava production value chain. To address this issue, the Ministry of Agriculture, Forestry, and Fisheries, in collaboration with the World Bank through the CASDP, has provided a 40% matching grant support to Phnom Pich Agricultural Cooperative, Preah Vihear province. On 25 August 26, 2023, at the office of Phnom Pich Borey AC, cooperative members received 20 bulldozers from the CASDP needs in their production activities.