ក្រុមការងារគម្រោង CASDP បានចុះពិនិត្យវឌ្ឍនភាពការអនុវត្តផែនការអាជីវកម្មលើផលិតកម្មបន្លែ របស់សហគមន៍កសិកម្មតាសីសាមគ្គី

ចេញ​ផ្សាយ​ 29 Aug 2023
11827

ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅខេត្តបាត់តំបង ក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការអនុវត្តផែនការអាជីវកម្មលើផលិតកម្មបន្លែ របស់សហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ សហគមន៍កសិកម្មតាសីសាមគ្គីនឹងទទួលបានថវិកា៤០%នៃផែនការអាជីវកម្មផលិតកម្មបន្លែ ប្រមាណ២១ម៉ឺនដុល្លាអាមេរិក សម្រាប់សាងសង់ផ្ទះសំណាញ់ និងទទួលការកសាងផ្លូវកសិកម្ម៣ខ្សែ ក្នុងពេលខាងមុខដែលមានថវិកាប្រមាណ៦០ម៉ឺនដុល្លាអាមេរិក ដើម្បីជួយសមាជិកសហគមន៍ កសិករ និងផលិតករ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីកន្លែងផលិតមកទីផ្សារ។

-------------

On August 16, 2023, in Battambang Province, the team of Cambodia Agricultural Sector Diversification Project (CASDP), led by Dr. Sar Chetra, Deputy Director General of MAFF, and CASDP Director, visited Tasei Samaki Agricultural Community in Tasey Village, Ta Men Commune, Thmor Kol District, Battambang Province to review the progress update of the business plan implementation for safe vegetable production after the agreement signed with the CASDP.

Tasei Samaki Agricultural Cooperative will receive 40% of the matching grant for the improvement of safe vegetable production with about 210,000 USD for the construction of net houses and the construction of 3 agricultural roads with a budget of 600,000 USD to help members of the farming community as producers transport their agricultural products from the production sites to the market.