CASD បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ទស្សនទានទីផ្សារកសិកម្ម សម្រាប់កសិករមកពីសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង

ចេញ​ផ្សាយ​ 29 Aug 2023
7220

ទីផ្សារកសិកម្មនៅតែពិបាកគ្រប់គ្រង ដោយសារកសិករខ្វះកិច្ចសម្របសម្រួលពីអ្នកពាក់ពន្ធសម្រាប់កែច្នៃកសិផល ហើយម៉្យាងវិញទៀតស្ទើរតែគ្រប់ដំណាំត្រូវបានលក់ឱ្យឈ្មួញកណ្តាល ឬនាំចេញត្រង់ទៅកាន់ប្រទេសជិតខាង នេះជាអ្វីដែលលើសពីសមត្ថភាពយល់ដឹងរបស់កសិករតូចតាច។ គម្រោងធ្វើពិពិធកម្មកសិកម្មកម្ពុជា (CASD) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ទស្សនទានទីផ្សារកសិកម្ម សម្រាប់កសិករមកពីសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះនឹងជួយកសិករក្នុងការបង្កើនចំណេះដឹងទីផ្សារកសិកម្មរបស់ពួកគេ និងទទួលបានព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាថ្មីៗដែលបានកំពង់អនុវត្តក្នុងផលិតកម្មកសិកម្ម។ បន្ទាប់ពីការបណ្តុះបណ្តាល សមាជិកកសិករដែលជាសមាជិកសហគមន៍កសិកម្ម មានសមត្ថភាពក្នុងការព្យាករណ៍ការប្រែប្រួលតម្លៃប្រចាំសប្តាហ៍នៅក្នុងទីផ្សារកសិកម្ម ដោយពិចារណាលើអន្តរកម្មរវាងតម្រូវការទីផ្សារកសិផល និងកត្តាដាំដុះតាមរដូវកាល។