ក្រុមការងារ​គម្រោង CASDP បានចុះជួបសមាជិកសហគមន៍មូលដ្ឋានយើង នៅឃុំសូសេន ស្រុកព្រៃឈរ ខេត្តចាម ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងសង្គម (ES)

ចេញ​ផ្សាយ​ 29 Aug 2023
7360
«កិច្ចគាំពារបរិស្ថាន និងសង្គម» របស់ធនាគារពិភពលោកបានដាក់ចេញសំដៅធានាដោះស្រាយបញ្ហាដែលបានកើតឡើងចំពោះសហគមន៍ក្រីក្រ និងងាយរងគ្រោះ ក្នុងដំណើរការស្ថាបនារផ្លូវជនបទ ប្រព័ន្ធធារាសាស្រ្ត និងគម្រោងពាក់ព័ន្ធផ្សេងទៀតដែលគាំទ្រដោយធនាគារពិភពលោក។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោងធ្វើពិធកម្មកសិកម្មកម្ពុជា (CASDP) គាំទ្រដល់ការវិនិយោគសហគមន៍កសិកម្ម ដើម្បីធានាការអភិវឌ្ឍន៍ស្របតាមគោលការណ៍ និងមានប្រសិទ្ធភាព ដែលចាំបាច់ត្រូវយកចិត្តទុកដាក់លើកិច្ចគាំពារបរិស្ថាន និងសង្គម (ES)។
នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមការងារគាំពារសង្គម និងបរិស្ថាន (ES) រួមមានក្រុមការងារការសម្របសម្រួលគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ MAFF/PCO, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) ខេត្តកំពង់ចាម ក្រុមបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម (MoWRAM) សមាជិកសហគមន៍កសិកម្ម (AC) និងអាជ្ញាធរមូលដ្ឋាន បានចុះជួបសមាជិកសហគមន៍មូលដ្ឋានយើង នៅឃុំសូសេន ស្រុកព្រៃឈរ ខេត្តចាម ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន និងសង្គម (ES) ដើម្បីសិក្សាស្វែងយល់ ប្រមូលទិន្នន័យ និងព័ត៌មាន ដើម្បីត្រៀមបង្កើតក្រមប្រតិបត្តិបរិស្ថាន និងសង្គម (ESCoP) សម្រាប់ជីកអណ្តូងទឹកស្រោចស្រពដំណាំកសិកម្ម។ តាមផែនការ គម្រោង CASDP គ្រោងនឹងផ្តល់អណ្តូងទឹកចំនួនបី ដល់ប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយមកពីភូមិចំនួនបី គឺភូមិត្រពាំងត្នោត អណ្តូង និងភូមិច័ន្ទបាក់ថ្ម។