លោក ឡៅ ប៉ូលីវេត ដឹកនាំកិច្ចប្រជុំ ស្តីពី “វឌ្ឍនភាពការអនុវត្តសមាសភាគ ១.២ ក្រោមគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចេញ​ផ្សាយ​ 29 Aug 2023
4720

នារសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក ឡៅ ប៉ូលីវេត ប្រធាននាយកដ្ឋានវិស័យសេដ្ឋកិច្ចថ្មី នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានគ្រប់គ្រងគម្រោង នៃអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (CASDP-MEF-PIU) បានដឹកនាំកិច្ចប្រជុំស្តីពី “វឌ្ឍនភាពការអនុវត្តសមាសភាគ ១.២ (ការផ្តល់ហិរញ្ញប្បទានសម្រាប់ការធ្វើពិពិធកម្មកសិកម្ម)” នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ថ្នាក់ដឹកនាំ ដែលជាតំណាងមកពីស្ថាប័នហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ធនាគារប្រៃសណីយ៍កម្ពុជា ក.អ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមដែលជួបប្រទះក្នុងការអនុវត្តខ្សែបន្ទាត់ឥណទាននាពេលកន្លងមក និងស្វែងរកដំណោះស្រាយផ្សេងៗ ដើម្បីធានាបាននូវការផ្តល់ឥណទានដល់សហគមន៍ កសិធុរកិច្ចខ្នាតតូចនិងមធ្យម និងកសិករ ទាន់ពេលវេលា និងមានប្រសិទ្ធិភាព។