ផ្ទះបៃតង ឬផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព ពិតជាមានសារសំខាន់ក្នុងការដាំដំណាំវិលជុំពេញមួយឆ្នាំ

ចេញ​ផ្សាយ​ 18 Jul 2023
4943
ផ្ទះបៃតង ឬផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព ពិតជាមានសារសំខាន់ក្នុងការដាំដំណាំវិលជុំពេញមួយឆ្នាំ។ នេះជាអត្ថប្រយោជន៍ដ៏ធំសំបើមមួយដែលកសិករមានផ្ទះសំណាញ់នៅក្នុងដីឡូតិ៍របស់គាត់ ដោយសារ មានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមគំនិតផ្តួចផ្តើមដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយធនាគារពិភពលោក។
លោក លី លាងគឺ ជាសមាជិកក្រុមផលិតមកពីសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា និងជាកសិករនៅភូមិរកាបុស្ស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានឱ្យដឹងថា លោកបានដាំបន្លែសុវត្ថិភាពមានរយៈពេល៣ឆ្នាំមកហើយ ដោយចាប់ផ្តើមពីផ្ទះសំណាញ់តែ១ខ្នងប៉ុណ្ណោះ ដែលគាត់អាចរកបានមួយលានរៀល។ មុខរបរនេះបានរីកចំរើនបន្តិចម្ដងៗ រហូតដល់គាត់មានផ្ទះសំណាញ់ចំនួន៣០ខ្នង នៅលើផ្ទៃដីមួយហិកតា។
លោកបន្តថា ការដាំបន្លែសុវត្ថិភាពមានខុសគ្នាឆ្ងាយពីការដាំបន្លែលក្ខណៈគ្រួសារសាមញ្ញៗ។ គាត់បានប្រើប្រាស់បច្ចេកទេសផ្សេងៗ ហើយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅមានកម្រិតតិចតួច។
“នៅពេលដែលបន្លែត្រូវបានដាំដុះដោយគ្រួសារ ពួកគេមិនអាចជៀសផុតពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនោះទេ។ ប៉ុន្តែនៅពេលដែលពួកគេដាំនៅក្នុងផ្ទះសំណាញ់ សត្វល្អិតមិនហ៊ានវាយប្រហារបន្លែយើងទេ ដូច្នេះយើងមិនចាំបាច់ប្រើវាញឹកញាប់ទេ”។
------------------
Greenhouses or net houses for growing safer vegetables are fundamental when growing crops all year round. Here are some of the biggest benefits of having a greenhouse on a farmer’s land, thanks to the Cambodia Agricultural Sector Diversification Project (CASDP), initiated by the Ministry of Agriculture, Forestry and Fisheries in collaboration with the World Bank.
A member of the producer group from Ponleu Thmey Pichenda Agricultural Cooperative, Mr. Ly Leang Keu, a farmer in Roka Bos village of Kam Rieng commune and district in Battambang province, said that he has been growing safe vegetables for three years, starting with just one greenhouse from which he earned one million riels. Gradually, he reached 30 greenhouses on a hectare of land.
He said growing safe vegetables is very different from how most simple family plots grew them. Various techniques are employed, and the use of pesticides is more limited.