កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងពិពិធកម្មកសិកម្មកម្ពុជាលើកទី៥

ចេញ​ផ្សាយ​ 18 Jul 2023
4937
កិច្ចប្រជុំលើកទី៥នៃគណៈកម្មាធិការតម្រង់ទិស (PSC) នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ នៅថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៣។ កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសគម្រោង។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិការគណៈកម្មាធិការដឹកនាំគម្រោង លោកនាយក នឹងលោកប្រធានគម្រោង តំណាងក្រសួងពាក់ព័ន្ធ តំណាងសមាសភាគគាំទ្រគម្រោង ទីប្រឹក្សាគម្រោង និងមន្រ្ដីពាក់ព័ន្ធ សរុបចំនួន ៤២រូប ក្នុងនោះនារី ចំនួន ១១រូប។ កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោង (PSC) មានគោលបំណង៖ (១) ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពសកម្មភាពការងាអនុវត្តគម្រោង, (២) រាយការណ៍វឌ្ឍនភាពការងារអនុវត្តផែនការសកម្មភាពរយៈ ពេល៦ខែដើមឆ្នាំ២០២៣ (AWPB 2023) និងប្រមូលធាតុចូល និងអានុសាសន៍លើសំណើកែសម្រួលក្របខណ្ឌគម្រោង និងបន្តអណត្តិគម្រោង។
-------------------
The 5th meeting of the Project Steering Committee (PSC) of the Cambodia Agricultural Sector Diversification Project (CASDP) occurred in Sun Way Phnom Penh Hotel, Phnom Penh, on 7 July 2023. The meeting was presided over by H.E. Hean Vanhan, Secretary of State of the Ministry of Agriculture, Forestry and Fisheries (MAFF), and a Chair of PSC. The project steering committee members, project director, manager, representatives of relevant ministries and project support components, consultants, and relevant officials, in a total of 42 participants, including 11 women, also attended the meeting. The PSC meeting aimed to: (i) update the progress of CASDP implementation and report on the six-month action plan implementation (AWPB 2023), (ii) gather inputs and recommendations from all project implementation agencies on the proposed project restructure and 18-month extension.