លោកបណ្ឌិត សរ ចិត្រា ដឹកនាំកិច្ចប្រជុំការងារគ្រប់គ្រងទុនវិនិយោគបំពេញបន្ថែម (Matching Grant) នៅទីស្តីការក្រសួង

ចេញ​ផ្សាយ​ 18 Jul 2023
4921
នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដឹកនាំកិច្ចប្រជុំការងារគ្រប់គ្រងទុនវិនិយោគ បំពេញបន្ថែម (Matching Grant) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោង CASDP និងមន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបុគ្គលិកគម្រោងទាំងអស់បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ កិច្ចប្រជុំមានគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃការរៀបចំសំណើផែនការពិពិធកម្ម និងផែនការធុរកិច្ច របស់សហគមន៍កសិកម្ម និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការពិពិធកម្មកសិកម្ម និងធុរកិច្ចរបស់សហគមន៍កសិកម្មទាំងអស់ដែលបានចុះហត្ថលេខារួចហើយ។
------------------------
On 6 July 6, 2023, Dr. Sar Chetra, Deputy Secretary General of the Ministry of Agriculture, Forestry and Fisheries (MAFF) and Director of the Cambodian Agricultural Sector Diversification Project (CASDP), led the Matching Grant meeting at MAFF. Mr. Hok Kimthourn, Deputy Director of the Planning and Statistics Department of the Ministry of Agriculture, Forestry, and Fisheries, and as CASDP Manager, officials from respective departments under MAFF and project staff attended the meeting. The meeting indented to update the progress of the matching grant, mainly the progress of DPLs/BPLs and prepared and submitted by AC, and review the implementation of DPLs/BPLs progress made by ACs who already signed an agreement with CASDP.