នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ2023
ក្រុមការងារបច្ចេកទេសនៃភ្នាក់ងារអនុវត្តគម្រោងក្រសួងធនធានទឹក និងឧតុនិយម បានចុះសិក្សានៅទីតាំងផ្ទាល់ ពីលក្ខខណ្ឌបច្ចេកទេសនានា លើការស្ដារឡើងវិញ ស្រះស្តុបទឹក អាងស្តុកទឹក និងបណ្ដាញចែកចាយទឹកកសិកម្ម ដែលបានស្នើដោយសហគមន៍អភិវឌ្ឍន៍កសិកម្មអភិវឌ្ឍន៍ក្រាំងសេរី ដែលស្ថិតនៅក្នុងឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។