ខេត្តកំពង់ចាម៖ ការរិយាល័យសម្របសម្រួលនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដឹកនាំដោយលោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានស្ថិតិ និងផែនការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពីការប្រមូលចងក្រងទិន្នន័យគម្រោងពិពិធកម្មកសិកម្មកម្ពុជា រយៈពេលពីរថ្ងៃគឺនៅថ្ងៃទី៨ ដល់ ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។ អញ្ជើញចូលរួមនាឱកាសនោះរួមមានតំណាងមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តំណាងសហគមន៍កសិកម្ម ដែលទទួលបានហិរញ្ញប្បទានបំបេញបន្ថែមទុនវិនិយោគ និងក្រុមការងារនៃការរិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះមានគោលបំណងផ្តល់ចំណេះដឹងបន្ថែមដល់មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងអ្នកផ្តល់សេវាខាងក្រៅស្តីពីដំណើរការប្រមូលទិន្នន័យសូចនាករគម្រោង ស្របតាមគោលដៅសូចនាករដែលបានកំណត់ រួមមាន នីតិវិធីនៃការប្រមូលទិន្នន័យក្នុងនោះមាន កម្រងសំណួរ របៀបប្រមូលចងក្រង និងបញ្ចូលទិន្នន័យ តួនាទី និងការទទួលខុសត្រូវរបស់ភាគីពាកព័ន្ធ។
Kampong Cham Province: The Project Coordination of Office of Cambodian Agricultural Sector Diversification Project (PCO/CASDP) led by Mr. Hok Kimthourn, Deputy Director of the Planning and Statistics Department of the Ministry of Agriculture, Forestry, and Fisheries, and as Cambodia Agricultural Sector Diversification Project (CASDP) Manager, chaired a two-day meeting on data collection from 8th to 9th June 2023 in Kampong Cham province. Attending the event were representatives of the Provincial Department of Agriculture, Forestry and Fisheries (PDAFF), representatives from the Agricultural Cooperatives (ACs) that received a matching grant from the CASDP, and CASDP team members.
The two-day meeting aims to provide additional knowledge to the PDAFF focal points, Agricultural Cooperative leaders, and Technical Service Providers (TSPs) on how to collect data in compliance with a set of indicators, including collection procedures, questionnaires, how to collect, compile and enter data, roles, and responsibilities of stakeholders.