ក្រុមការងារបានចុះវាយតម្លៃបឋមពីផលប៉ះពាល់បរិស្ថាន និងសង្គម (ES Screening) សម្រាប់សំណើពិពិធកម្មកសិកម្ម (DPl) នៅសហគមន៍កសិកម្មសាមគ្គីតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ចេញផ្សាយ 12 Jun 2023
4821
ខេត្តក្រចេះ៖ កាលពីថ្ងៃទី២៨ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគាំពារបរិស្ថាន និងសង្គម នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះវាយតម្លៃបឋមពីផលប៉ះពាល់បរិស្ថាន និងសង្គម (ES Screening) សម្រាប់សំណើពិពិធកម្មកសិកម្ម (DPl) នៅសហគមន៍កសិកម្មសាមគ្គីតំបែរ នៅភូមិអណ្ដូងកណ្ដៀង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលស្នើរសុំផលិតដំណាប់ស្វាយកែវរមៀត និងខ្សែផ្លូវ២ខ្សែរ និងសហគមន៍កសិកម្មសម្បទានចំបក់ ភូមិតេជោសម្បទាន ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានស្នើសុំពង្រីកផលិតកម្មស្វាយចន្ទីស្ងួត និងខ្សែផ្លូវ៦ខ្សែរ។ អញ្ចើញចូលរួមសកម្មភាពត្រួតពិនិត្យផលប៉ះពាល់បរិស្ថាន និងសង្គម រួមមានមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មន្រ្តីតំណាងក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងប្រជាពលរដ្ឋក្នុងសហគមន៍ប្រហែល១៥នាក់។
-----
From 28-31 May 2023, the Environmental and Social Safeguards team, the Cambodian Agricultural Sector Diversification Project (CASDP), the Ministry of Agriculture, Forestry and Fisheries (MAFF) conducted a Preliminary Environmental and Social Impact Assessment (ES Screening) for Agricultural Diversification Plan (DPl) at Samaki Tambae Agricultural Cooperative (AC) in Andong Kandeang Village, Seda Commune, Tambor District, Tbong Khmum Province. The Samaki Tambae AC submitted DPL for preserving Keo Romeat production and constructing two rural roads. On the same day, the team also conducted ES for Sampatean Chambak Agricultural Cooperative, located in Chambok Village, Chambok Commune, Prek Prosop District, Kratie Province, where the DPL requested for dried cashew production value chain and the improvement of six agricultural roads. About 15 representatives from PDAFF, MAFF, Consultants, and beneficiaries joint the ES.