សមាជិកសហគមន៍កសិកម្មភ្នំពេជ្របូរី នៅស្រុកគូលែន ខេត្តព្រះវិហារ រីករាយធ្វើកសិកម្មនៅដើមរដូវដោយសារការគាំទ្រសម្ភារកសិកម្មពីគម្រោង CASDP

ចេញ​ផ្សាយ​ 18 May 2023
5078
មើលឃើញពីភាពចាំបាច់ត្រូវធ្វើអន្តរាគមន៍នៅគ្រប់ដំណាក់កាលនៃការអនុវត្តខ្សែសង្វាក់តម្លៃដំឡូងមី ដោយផ្តើមចេញពីការគាំទ្រកសិករ និងពីរោងចក្ររហូតដល់អ្នកប្រើប្រាស់ ដើម្បីជំរុញការផលិត ការកែច្នៃ និងការប្រើប្រាស់ចុងក្រោយ។ លោកបណ្ឌិត ស ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានដឹកនាំក្រុមការងារគម្រោង CASDP ចុះជួបសមាជិកសហគមន៍កសិកម្មភ្នំពេជ្របូរី នៅស្រុកគូលែន ខេត្តព្រះវិហារ និងបានពិភាក្សាអំពីទស្សនៈវិស័យផ្សេងៗ និងពិនិត្យវឌ្ឍនភាពសកម្មភាពថ្មីៗ បន្ទាប់ពីកិច្ចព្រមព្រៀងផ្តល់ជំនួយឥណទានបំពេញបន្ថែមទុនវិនិយោគ ដែលបានចុះហត្ថលេខាកន្លងទៅ។ លោកបណ្ឌិត សរ ចិត្រា ក៏បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ដែលបានខិតខំសម្រេចបានវឌ្ឍនភាពល្អក្នុងការប្រើប្រាស់ជំនួយឥតសំណងបានយ៉ាងល្អប្រសើរ។
--------------------
The need is to intervene at every stage of cassava's value chain, from farmers and factories to consumers, to boost production, processing, and end-use. Dr. Sar Chetra, Deputy Secretary General of the Ministry of Agriculture, Forestry and Fisheries and Director of the Cambodian Agricultural Sector Diversification Project (CASDP), led the CASDP Project Team to meet the members of Phnom Pich Borey Agricultural Cooperative in Kulent district, Preah Vihear province and discussed various perspectives and reviewed progress updated activities after a Matching Grant Agreement signed. Dr. Sar Chetra also appreciated all members for excellently using the matching grant.