លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោង CASDP បានដឹកនាំកិច្ចប្រជុំ TSP នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)

ចេញ​ផ្សាយ​ 02 May 2023
10544
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោង CASDP បានដឹកនាំកិច្ចប្រជុំ TSP នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) | Dr. Sar Chetra, Deputy Secretary General and CASDP Director, led a TSP meeting at the Ministry of Agriculture, Forestry and Fisheries (MAFF) office.
-------------------
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោង CASDP បានដឹកនាំកិច្ចប្រជុំ TSP នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF)។ កិច្ចប្រជុំនេះមានការចូលរួមពីលោក ហុក គឹមធួន អនុប្រធាននាយកដ្ឋានផែនការ និងស្ថិតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោង CASDP, តំណាងអញ្ជើញមកពី GDAHP, DAI, GDA, AIDOC, DPS និង ក្រុមការងារគ្រប់គ្រងគម្រោង CASDP និងទីប្រឹក្សា។
កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង កំណត់បញ្ហាប្រឈម និងលើកសំណើសុំកិច្ចអន្តរាគមន៍សម្រាប់ស្វែងរកដំណោះស្រាយ និងពិភាក្សាលម្អិតពីជំហានបន្តបន្ទាប់លើដំណើរការអនុវត្តគម្រោង។
នាឱកាសនោះ កិច្ចប្រជុំបានពិភាក្សាពីប្រសិទ្ធភាពការងារអនុវត្តផែនការសកម្មភាព ដែលភាគីពាក់ព័ន្ធបានចូលរួម និងពិនិត្យវឌ្ឍនភាពដើម្បីសម្រេចបានលទ្ធផលល្អប្រសើជាងនេះ ជាពិសេសពង្រឹងប្រសិទ្ធភាព និងអន្តរសកម្មរបស់សមាជិកសហគមន៍កសិកម្ម (AC) និងក្រុមការងារអនុវត្តគម្រោង ក៏ដូចជាការងារផ្តល់សេវាបច្ចេកទេស (TSP) ។
ដើម្បីធានាប្រសិទ្ធភាពការងារ លោកបណ្ឌិត សរ ចិត្រា បានណែនាំអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយតំណាងសហគមន៍ (AC) ដើម្បីពន្លឿនការងារបន្ថែមសំដៅជៀសវាងការពន្យារពេល។ ជាពិសេសជាងនេះ ត្រូវសហការជាមួយសហគមន៍ទាំង១៧ ដែលបានចុះហត្ថលេខារួចដើម្បីជួយពិនិត្យសកម្មភាពមួយចំនួនដែលមិនទាន់បានអនុវត្ត និងចាំបាច់ត្រូវពន្លឿន។