សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាបានប្រារព្ធពិធីចុះកិច្ចសន្យាលើកញ្ចប់លទ្ធកម្មស្ដីពី ការសាងសង់ផ្ទះសំណាញ់

ចេញ​ផ្សាយ​ 02 May 2023
10285
សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តាបានប្រារព្ធពិធីចុះកិច្ចសន្យាលើកញ្ចប់លទ្ធកម្មស្ដីពី ការសាងសង់ផ្ទះសំណាញ់ (កិច្ចសន្យាលេខ៖ CASDP-PTPAAC-BTB-2023-W01) រវាងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា និងក្រុមហ៊ុនជានចុង ជានចូ ខនស្រ្តាក់សិន អេនជឺនារីង ឯ.ក ក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា អនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចសន្យានេះរូមមាន៖ ផ្ទះសំណាញ់ស្បៃសសរុបចំនួន ២៦១ខ្នង (សហគមន៍ចំនួន៣០ខ្នង និងសមាជិកក្រុមផលិតចំនួន២៣១ខ្នង) រោងបណ្ដុះកូនសហគមន៍ចំនួន២ខ្នង និងរោងបណ្ដុះរបស់សមាជិកក្រុមផលិតចំនួន១០ខ្នង។ កិច្ចសន្យានេះមានទឹកប្រាក់សរុបចំនួន៥២៦.៣៧៨ដុល្លារ (ប្រាំរយម្លៃប្រាំមួយពាន់បីរយចិតសិបប្រាំបីដុល្លារអាមេរិក) ដែលរយៈពេលនៃការសាងសង់នេះនឹងបញ្ចប់នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។
--------------------
The Ponleu Thmey Pich Chenda Agricultural Community recently held a contract signing ceremony with Jianzhong Jianzhu Construction Engineering CO., LTD to construct a greenhouse. The contract, numbered CASDP-PTPAAC-BTB-2023-W01, is part of the Cambodia Agricultural Sector Diversification Project (CASDP) and is funded by the World Bank and the Royal Government of Cambodia, implemented by the Ministry of Agriculture, Forestry and Fisheries (MAFF). The contract includes the construction of 261 greenhouses, 2 AC nurseries, and 10 PO members’ nurseries, with a total value of $526,378. The project is expected to be completed by August 25, 2023.