លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការកសិធុរកិច្ចនៅសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង

ចេញ​ផ្សាយ​ 03 Mar 2023
14272
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការកសិធុរកិច្ចនៅសហគមន៍កសិកម្មកសិករសាមគ្គីអមលាំង ភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
សហគមន៍កសិកម្មកសិករសាមគ្គីបានកំពុងអនុវត្តផែនការធុរកិច្ចចិញ្ចឹមមាន់ ក្នុងទិដសៅសម្រេចឱ្យបាន១១៤តោននៃមាន់យកសាច់ គិតជាទឹកប្រាក់សរុបជាមធ្យម១,០២៩,៨៨៤ដុល្លារ និងផលិតកម្មបន្លែសុវត្ថិភាព៤០០តោនក្នុងមួយឆ្នាំ និងប្រាក់ចណូលប្រហែល៣៥០០០០ដុល្លារ។ ជាមួយគ្នានេះ កសិករមានលទ្ធភាពបង្កើនប្រាក់ចំណូល និងបានរួមចំណែកផ្គត់ផ្គង់ពងមាន់ មាន់យកសាច់ និង បង្កើនដំណើរការខ្សែរសង្វាក់ផលិតកម្មមាន់ទីផ្សារក្នុងស្រុក ឈានទៅរកកាត់បន្ថយការនាំចូលមាន់យកសាច់ពីប្រទេសជិតខាង។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សហគមន៍កសិកម្មកសិករសាមគ្គីអមលាំង និងគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ៤០% (ស្មើនឹង ៥១,៣៤៣.៦៦ ដុល្លារ) គាំទ្រសកម្មភាពផលិតកម្មមាន់យកសាច់ និង៤០% (៤០,១៨៩.៩៩ ដុល្លារ) ពង្រីកផលិតកម្មបន្លែសុវត្ថិភាពដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក។
-------------------
Dr. Sar Chetra, Deputy Secretary General, and as Director of Cambodia Agricultural Sector Diversification Project (CASDP), the Ministry of Agriculture, Forestry, and Fisheries (MAFF) led a project team to visit the Kasekor Samarki Amlarng Agricultural Cooperative to review the progress updated, Takorng village, Thpong commune, Amlarng district, Kampong per province.
The Kasekor Samarki Amlarng Agricultural Cooperative According is implementing its plan to reach the production goal of 114 tons of backyard chicken, with equal prices of $1,029,884 for three years and 40% for vegetable expansion of 400 tones, which is equivalent to 350000$ of income per year. The project will increase family incomes and significantly contribute to increased supplies of Khmer backyard chicken eggs, chicken, chicken fattening operations, and domestic chicken processing and packaging, as well as reduce chicken imports from neighboring countries.
On November 29, 2022, the Kasekor Samarki Amlarng Agricultural Cooperative and the Cambodia Agricultural Sector Diversification Project, the Ministry of Agriculture, Forestry, and Fisheries (MAFF), jointly signed a 40% matching grant (equal to 51,343.65 USD) agreement to scale up the development of backyard chicken and 40% (40,148.99 dollars) for safe vegetables to supply the high-quality Agri product in the local market.