លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (CASDP) បានដឹកនាំក្រុមការងារគម្រោងចុះជួបជាមួយតំណាងសហគមន៍កសិកម្មក្រាំងសេរី សហគមន៍កសិកម្មអមតៈ
ចេញផ្សាយ 03 Mar 2023
14247
កំពង់ស្ពឺ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរង និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (CASDP) បានដឹកនាំក្រុមការងារគម្រោងចុះជួបជាមួយតំណាងសហគមន៍កសិកម្មក្រាំងសេរី សហគមន៍កសិកម្មអមតៈ និងអាជ្ញាធរមូលដ្ឋាន នៅភូមិក្រាំងសេរី ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលទ្ធផលបឋមដែលសហគមន៍សម្រេចបាន ក្រោយពីបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានវិនិយោគ៤០% ជាមួយគម្រោង CASDP លើផែនការកែលម្អបច្ចេកទេសចិញ្ចឹមមាន់ និងបន្លែសិវត្ថិភាពសម្រាប់ផ្គត់ផ្គង់ និងចែកចាយទៅកាន់ទីផ្សារក្នុងស្រុក។
----------------------
Kampong Spue: On February 22, 2023, Dr. Sar Chetra, Deputy Secretary General and Director of the Cambodian Agricultural Sector Diversification Project (CASDP) of the Ministry of Agriculture, Forestry and Fisheries (MAFF), led the project team to take a project site visit to Kraing Serey Agricultural Cooperative, AMATAK AC in Kraing Serey Village, Kirivon Commune, Phnom Sruoch District, Kampong Speu Province. The visit aimed to meet with AC representatives and local authorities to review the project progress updated, understand the challenges, and see the preliminary results achieved by the AC after signing a 40% matching grant agreement with CASDP for a diversification plan to improve the raising chicken techniques and plan for safe vegetables to supply the local market.