កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក

ចេញ​ផ្សាយ​ 03 Mar 2023
14739
នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក ត្រូវបាន រៀបចំឡើង ក្រោមការដឹកនាំដោយ ឯកឧត្តម ហ៊ាន វណ្ណហន សហប្រធានក្រុមការងារបច្ចេកទេសចម្រុះ ស្តីពី កសិកម្មនិងទឹក និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការជួយគាំទ្រផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុពីគម្រោងពិពិធកម្មកសិកម្មកម្ពុជាដែលផ្តល់ ហិរញ្ញប្បទានដោយធនាគារពិភពលោក។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងប្រមូលមតិយោបល់ពី សមាជិករបស់ក្រុមការងារបច្ចេកទេសចម្រុះ ស្តីពីកសិកម្មនិងទឹកទាំងអស់ សម្រាប់គម្រោងមូលនិធិអាកាសធាតុ បៃតង ដែលមានចំណងជើងថា «គម្រោង ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ដើម្បីលើកកម្ពស់កសិកម្មភាតរបរិស្ថាន និងជីវភាពដែលធន់នឹង អាកាសធាតុរបស់សហគមន៍នៅភាគខាងជើងនៃបឹងទន្លេសាប (គម្រោង PEARL)» ។ គម្រោងនេះផ្តោតលើការ បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជួយកសិករខ្នាតតូច និងសហគមន៍ ឲ្យធន់នឹង ការប្រែប្រួល អាកាសធាតុ ព្រមទាំងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីជម្រុញអាជីវកម្មរបស់កសិករ ក្នុងវិស័យកសិកម្ម ធន់នឹង ការប្រែប្រួលអាកាសធាតុ។ គម្រោងនេះនឹងត្រូវអនុម័តដោយគណៈកម្មាធិការ នៅក្នុងខែមិនា ឆ្នាំ២០២៣ នៅ ប្រទេសកូរ៉េ។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងយ៉ាងផុលផុស ពីអ្នក ចូលរួមទាំងអស់។
Technical Working Group on Agriculture and Water (TWG-AW) meeting was co-chaired by H.E. Hean Vanhorn, Secretary of State, Ministry of Agriculture, Forestry and Fisheries (MAFF) on 28 February 2023 under the technical and financial support from Cambodia Agricultural Sector Diversification Project (CASDP) funded by the World Bank. The key objective of the meeting was to discuss and collect comments and inputs from the members of TWG-AW for Green Climate Fund Project called “Public-Social-Private Partnerships for Ecologically-Sound Agriculture and Resilient Livelihoods in Northern Tonle Sap Basin.” The project focuses on climate change adaptation to help the smallholder farmers and local community to be resilient to climate change and also giving financial support to promote climate change-resilient agricultural businesses. This project plans to be endorsed by the board in Korea in March 2023. The meeting had very productive and fruitful discussions with the participants.