សហគមន៏កសិកម្មចំនួន១១ក្នុងខេត្តព្រះវិហារ បានបន្តចុះកិច្ចសន្យាលក់ដំឡូងមីក្រៀម(ស្ងួត) ជូនក្រុមហ៊ុនហង្សហាវេស ដោយអនុវត្តកសិកម្មតាមកិច្ចសន្យា

ចេញ​ផ្សាយ​ 02 Nov 2022
18751
ខេត្តព្រះវិហារ៖ រសៀលថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ មានរៀបចំពិធីចុះកិច្ចសន្យាទិញ-លក់ផលិតផលដំឡូងមីក្រៀម(ស្ងួត) រវៀងសហគមន៏កសិកម្មចំនួន១១ ជាមួយក្រុមហ៊ុន ហង្សហាវេស (Hang Harvest Agriculture) លើបរិមាណប្រមាណ ៥០០០០តោន ដោយមានប្រជាកសិករសហគមន៏ចំនួន ២៧០៤គ្រួសារជាអ្នកផលិត។
អញ្ជើញចូលរួមជាអធិបតីក្នុងពិធីកិច្ចសន្យាខាងលើមាន ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP), លោក គីម លាស់ នាយកក្រុមហ៊ុន Hang Harvest Agriculture, ក្រុមហ៊ុន SBK, មន្រីមន្ទីរកសិកម្ម និងក្រុមប្រឹក្សាភិបាលសហគមន៏កសិកម្មជាច្រើនរូបផងដែរ។
---------------
Preah Vihear: On November 1, 2022, Hang Harvest Agriculture Company and 11 agricultural cooperatives renewed their agreement on contract farming to purchase and sell dried cassava products of about 50,000 tons from 2704 cooperative farmer producers. The signing ceremony was held at the Department of Agriculture, Forestry, and Fisheries of Preah Vihear Province.
The signing ceremony was presided over by H.E Kim Rithy, Governor of Preah Vihear Province, Dr. Sar Chetra, Deputy Secretary General of the Ministry of Agriculture, Forestry and Fisheries and Director of the Cambodia Agricultural Sector Diversification Project (CASDP), and Mr. Kim Las, Director of Hang Harvest. SBK, officials of the Department of Agriculture, and the Board of Agriculture Cooperatives also attended the event.