កសិករអ្នកទទួលផលពីគម្រោង CERC អាចចិញ្ចឹមមាន់បានរហូតដល់ ៥,៩៨៦ ក្បាលក្នុងមួយវដ្តចិញ្ចឹម

ចេញ​ផ្សាយ​ 01 Nov 2022
14205
ក្នុងរយៈពេល១ ឆ្នាំកន្លះកន្លងមកនេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានជួយដល់កសិករចំនួន ៩១ គ្រួសារដែលរងផលប៉ះពាល់ដោយ Covid-19 ដើម្បីក្លាយជាកសិអាជីវកម្មចិញ្ចឹមមាន់ជាលក្ខណៈសហគមន៍តាមស្តង់ដារត្រឹមត្រូវ និងការអនុវត្តល្អ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ តាមរយៈការបណ្តុះបណ្តាលដល់គ្រួសារនៅក្នុងសហគមន៍ដែលមានចំណូលទាបលើបច្ចេកទេសចិញ្ចឹមមាន់។
ដើម្បីបង្កើនផលិតភាពកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈគម្រោង CASDP សហការជាមួយធនាគារពិភពលោក បានរៀបចំបង្កើតគម្រោងសង្គ្រោះបន្ទាន់ឆ្លើយតបទៅនឹងកូវីដ១៩ (CERC) ដែលផ្តល់សម្ភារៈកសិកម្មដល់កសិករជាទុនដើម្បីបើកអាជីវកម្មចិញ្ចឹមមាន់នៅតាមផ្ទះ និងនៅក្នុងដីឡូត៍របស់ពួកគេ។ កសិករត្រូវបានជ្រើសរើសដោយប្រុងប្រយ័ត្ន ដើម្បីបណ្តុះបណ្តាលផ្នែកជីវសុវត្ថិភាព ការចិញ្ចឹមមាន់ និងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ មុនពេលទទួលបានធាតុចូលកសិកម្ម ដើម្បីសាងសង់ទ្រុង និងការទិញកូនមាន់សម្រាប់ការចិញ្ចឹមលើកដំបូងរបស់ពួកគេ។
ដោយមានការគាំទ្រពីអ្នកជំនាញដែលមានបទពិសោធន៍ផ្នែកបសុសត្វ កសិករអ្នកទទួលផលពីគម្រោង CERC អាចចិញ្ចឹមមាន់បានរហូតដល់ ៥,៩៨៦ ក្បាលក្នុងមួយវដ្តចិញ្ចឹម។ បន្ទាប់មកកសិករទទួលបានការគាំទ្រផ្នែកទីផ្សារដើម្បីនាំមាន់ពេញវ័យទៅលក់ទីផ្សារក្នុងស្រុក ដើម្បីបង្កើតនិរន្តរភាពប្រាក់ចំណូលជួួយលើកកម្ពស់ជីវភាពគ្រួសារ។