លោកបណ្ឌិត សរ ចិត្រា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគាំពារបរិស្ថាន និងសង្គមដល់មន្រ្តីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅទីស្តីការក្រសួង

ចេញ​ផ្សាយ​ 19 Oct 2022
19660
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត សរ ចិត្រា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគាំពារបរិស្ថាន និងសង្គមដល់មន្រ្តីបង្គោលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង។ សិក្ខាកាមចំនួន៥៨ រូបក្នុងនោះមានស្រ្តី៤ នាក់ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សិក្ខាសាលាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ មានគោលបំណងផ្តល់នូវជំនាញមូលដ្ឋានគ្រឹះសំខាន់ៗ រួមចំណែកផ្តល់ចំណេះដឹងដល់មន្រ្តីបង្គោលផ្តើមចេញពីទ្រឹស្តីផ្នែកបរិស្ថាន និងសង្គម ឈានទៅរកការដោះស្រាយបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។
មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះដែរ លោកបណ្ឌិត សរ ចិត្រា បានសង្កត់ធ្ងន់ថា “តម្រូវការសម្រាប់ការគាំពារបរិស្ថាន និងសង្គម ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ត្រូវតែដោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងក្របខ័ណ្ឌពហុភាគី”។ លោកបណ្ឌិតក៏បានលើកឡើងផងដែរថា “បញ្ហាកិច្ចគាំពារបរិស្ថាន និងសង្គមកាន់តែមានសារៈសំខាន់រាល់ពេលការដោះស្រាយជាមួយសហគមន៍ដែលរងផលប៉ះពាល់ ដែលការបណ្តុះបណ្តាលនៅពេលនេះ បានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដល់សិក្ខាកាមដែលជាមន្រ្តីបង្គោលទទួលបន្តុកអនុវត្តផ្ទាល់ បានដាក់បញ្ចូលកម្មវិធីកិច្ចគាំពារបរិស្ថាន និងសង្គមចូលទៅក្នុងពិធីសារការពារសុវត្ថិភាពសម្រាប់ការអនុវត្តគម្រោង CASDP។”
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារពិភពលោក បានយល់ឃើញថាគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ពិធជាអាចរួមចំណែកដល់ការអភិវឌ្ឍន៍ ល្គឹកណាលក្ខខណ្ឌបរិស្ថាន និងសង្គមត្រូវបានអនុវត្តឱ្យបានបំពេញលេញ។